សមត្ថកិច្ច​ប្រកាសសួររកបងប្អូន​ ខណៈ​មានអ្នកជិះម៉ូតូបុកដើម​ឈើ

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ នគរបាល​ស្រុក​កំពង់​សៀមបានប្រកាស​ស្វែងរកបងប្អូនដែលបាត់គ្រួសារឬបងប្អូនណាបានស្គាល់មេត្តាជួយជូនជាដំណឹងពិសេសសមត្ថកិច្ចនគរបាលគ្រប់មូលដ្ឋានមេត្តាធ្វើការស្រាវជ្រាវនិងជូនដំណឹងដល់ក្រុមគ្រួសារជាបន្ទាន់។

ការប្រកាសស្វែងរកបងប្អូន​បន្ទាប់ពី​មានបុរសម្នាក់មិនស្គាល់​អត្តសញ្ញាណ​ជិះម៉ូតូបុកដើមឈើបណ្តាលអោយស្លាប់នៅ​ នឹងកន្លែង​កើតហេតុ​ ។

ហេតុការណ៍​ខាងលើនេះកើតឡើងកាលពី​វេលាម៉ោង១៦​ និង៥០ នាទី ថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ​២០១៨ លើផ្លូវកំពង់ចាម​ តៃនិញ ស្ថិតនៅភូមិរំលេច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

គួរ​សម្គាល់ថា​ សម្រាប់​ភិនភាគសព​ ស្លៀកខោជើងវែងខ្មៅ ពាក់អាវដៃខ្លីសផ្កាឆ្នូត បង់កក្រម៉ាពណ៍ក្រហម ខៀវឆ្នូត​លឿងស កំពស់ប្រហែល១;៦០ម៉ែត្រសក់ស្លូត។​ ម៉ូតូម៉ាកហុងដាវេវពណ៍ខៀវគ្មានស្លាកលេខ។​ ចំណែកឯសាកសពបាន​យកទៅតំកល់ទុកនៅមន្ទីពេទ្យ៧ដេ ៕​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print