បុរសម្នាក់ដេកស្លាប់ក្នុងរថយន្តសង្ស័យលេបថ្នាំជំនួយងងុយដេកជ្រុល

ចែករំលែក៖

ខេត្តមណ្ឌលគិរី​ ៖​ បុរសម្នាក់ដេកស្លាប់ក្នុងរថយន្តម្នាក់ឯត្រូវបានអ្នកភូមិប្រទះឃើញសង្ស័យប្រើថ្នាំងងុយដេកជ្រុល។

ហេតុការណ៍​បុរសដេកស្លាប់ក្នុងរថយន្តបង្ករការភ្ញាក់ផ្អើលដល់អ្នកភូមិនោះបានកើតឡើងនៅវេលាម៉ោង១២នឹង៤០ ថ្ងៃត្រង់ ថ្ងៃ សៅរ៍ ១ កើត ខែ ចេត្រ ឆ្នាំរកានព្វស័កព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែ មីនាឆ្នាំ២០១៨ស្ថិតនៅត្រង់ចំការកៅស៊ូក្រុមហ៊ុនសុខហ្វីនក្នុងភូមិពូលូងឃុំប៊ូស្រា ស្រុកពេជ្រាដា ។

លោកតាត់យ៉េនអធិការនគរបាលស្រុកពេជ្រាដាបានឲ្យដឹងថាជនរងគ្រោះដេកស្លាប់នៅក្នុងរថយន្ត នោះឈ្មោះ ឃឿន សិលា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបុគ្គលឹកក្រុមហ៊ុនផ្នែកបច្ចេកទេសចម្ការកៅស៊ូ មានប្រពន្ធល្មោះងិន វាន់នីអាយុ៣៧ឆ្នាំមានកូនចំនួន២នាក់ រស់នៅភូមិ ពូទឺតឃុំប៊ូស្រាស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។

លោកអធិការបន្តថាបុរសនោះដេកស្លាប់ក្នុងរថយន្តម៉ាកកូរ៉ូឡា​ ហើយស្ថិតក្នុងចម្ការកៅស៊ូហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយការណ៏ដល់សមត្ថកិច្ចដើម្បីពិនិត្យ។

ប្រភពពីនាក់ភូមិបានឱ្យដឹងថាខណៈពេលឃើញរថយន្តនោះក្រុមអ្នកភូមិបានព្យាយាមដាស់បុរសរងគ្រោះខាងលើជាច្រើនដង ប៉ុន្តែដាស់ស្រែកហៅមិនភ្ញាក់ទេហើយថែមទាំងជាប់សោររថយន្តមិនអាចបើកទ្វារបានទៀតផងទើបក្រុមប្រជាពលរដ្ឋក៏សម្រេចចិត្តវាយកញ្ចក់ដើម្បីជួយសង្គ្រោះគាត់។

ប៉ុន្តែគាត់បានផុតដង្ហើមស្លាប់បាត់ទៅហើយក៏ប្តឹងសមត្ថកិច្ចចុះមកត្រួតពិនិត្យធ្វើកោសល្យវិច្ច័យ។

សាច់ញាតិបុរសខាងលើបាននិយាយថាគាត់តែងមានបញ្ហាសុខភាពជាញឹកញាប់ដេកមិនលក់ហើយបានប្រើថ្នាំជំនួយដេកលក់ស្ទើរគ្រប់ពេលដើម្បីជួយឲ្យបានដេកលក់។

មុនពេលកើតហេតុគាត់មានអារម្មណ៏មិនល្អក៏បានទៅដេកក្នុងរថយន្តហើយក៏ជួបហេតុការណ៏នឹកស្មានមិនដល់នេះតែម្តង។

តាមកម្លាំងជំនាញធ្វើកោសល្យវិច្ឆ័យនគរបាលស្រុកពេជ្រាដាដែលបានចូលរួមជាមួយគ្រូពេទ្យមណ្ឌលនឹងពេទ្យរបស់ក្រុមហ៊ុនបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារមូលហេតុខ្យល់គរ៕ ដោយៈជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print