ឈាមស្រែក ស្បែកហៅ… ឃាតកដែលសម្លាប់ស្ដ្រី រួចញាត់ចូលក្នុងធុងទឹកកក យកទៅទម្លាក់នៅជិតស្ពានព្រែកតាម៉ាក ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យដែលជាឃាតកសម្លាប់ស្ដ្រីម្នាក់ ដោយកាប់ជាច្រើនកាំបិតឡើងសុះសាច់ ហើយញាត់ចូលក្នុងធុងទឹកកកយ៉ាងសាហាវព្រៃផ្សៃ រួចយក​ទៅទម្លាក់ចោលនៅជិតស្ពានព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនោះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងដោយសហការគ្នារវាងកម្លាំងនគរបាលរបស់លោក និងកម្លាំងនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

បើតាមលោកស្នងការ នៅពេលនេះកម្លាំងសមត្ថកិច្ចបាននិងកំពុងនាំខ្លួនជនសង្ស័យ ទៅឆែកផ្ទះនៅភូមិស្លែងរលើងសង្កាត់អូបែកក្អមនិងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ឃាត់ខ្លួនជនសង្ស័យបាន២នាក់១/ឈ្មោះ សឿ ចាន់អូន ភេទប្រុសអាយុ២៥ឆ្នាំមុខរបរជាងជុសជុលម៉ូតូ២ឈ្មោះ សឿ សុខផេង ភេទប្រុសអាយុ៣១ឆ្នាំទាំងពីនាក់ជាងបងប្អូនបង្កើតស្នាក់ផ្ទះលេខ៣៣ផ្លូវលំ ភូមិស្លែងរលើងសង្កាត់អូបែកក្អមខណ្ឌសែនសុខ។ ក្រោយការឃាត់ខ្លួន កម្លាំងនគរបាលជំនាញដកហូតបាន ម៉ូតូមួយគ្រឿង របស់ជនរងគ្រោះ ម៉ាក Zoomer-X ពាក់ស្លាកលេខភ្នំពេញ1DF-5330ជារបស់ជនរងគ្រោះនិងមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៨ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1GW9027ជារបស់ជនសង្ស័យ។
លោក ហួរ ម៉េងវ៉ាងអធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៨ខែមីនាឆ្នាំ២០១៨នេះថា កម្លាំងរបស់លោកបានសហការណ៍ជាមួយកម្លាំងនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខេត្តកណ្តាលនិងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ
ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាន២នាក់កាលពីព្រឹកមិញរហូតដល់ពេលល្ងាចក៍ឃាត់ខ្លួនស្ត្រីម្នាក់ទៀតនៅចំណុចបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ដែលមានឈ្មោះ ឌី អាយុប្រហែល២៥ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ សឿសុខផេង។

សូមបញ្ជាក់ថា ស្ត្រីរងគ្រោះ ដែលត្រូវគេកាប់ជាច្រើនកាំបិត ស្រាតញាត់ចូលក្លាស្សេក្នុងធុងទឹកកក យកទៅទម្លាក់ចោលនៅក្បែរស្ពានព្រះគន្លង ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាលហើយ គឺមានឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ ស្នាក់នៅ ភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ករណីឃាតកម្មនេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញធុងទឹកកកទុកចោលក្បែរស្ពានព្រែកតាម៉ាក។

ក្រោយពីឃាត់ខ្លួនពួកជនសង្ស័យទាំង៣នាក់ខាងលើរួចមកសមត្ថកិច្ចបាននាំខ្លួនទៅខេត្តកណ្តាលដើម្បីបន្តនិតិវិធី៕.

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print