ប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌឺមៀពូទីន មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រ នៅទីក្រុងមូស្កូក្រោយទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោត ប្រធានាធិបតីកាលពីថ្ងៃទី១៨ខែមីនា។
ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានទទួលជ័យជំនៈលើសលប់នៅក្នុងការបោះឆ្នោត ជួយឲ្យលោកបន្តដឹកនាំរុស្ស៊ី បន្ថែមមួយអណត្តិ ៦ឆ្នាំទៀត ក្នុងពេលដែលរុស្ស៊ី កំពុងតែ ប្រឈមមុខតានតឹង ជាមួយលោកខាងលិច។
ជ័យជំនៈខាងលើ របស់លោកពូទីន ជួយឲ្យលោកដឹកនាំរុស្ស៊ី បន្តរហូតដល់ឆ្នាំ២០១៤ ពេលនោះលោក មានវ័យ៧១ឆ្នាំ។កន្លងមកមានតែ អតីតមេដឹកនាំសហភាពស៊ូវៀតលោក Josef Stalin កាន់តំណែងយូបំផុត ។ លោកពូទីនបានសន្យាថា នៅក្នុងអណត្តិថ្មីនេះ លោកនឹងបង្កើនសម្ថភាពការពារ រុស្សីគេចផុតពីការគំរាមកំហែង ពីលោកខាងលិច និង បង្កើនជីវភាពរសនៅ របស់ពលរដ្ឋ។
សារព័ត៌មានរ៉យព័រ បានផ្សាយថា មិនខុសអ្វីពីការព្យាករណ៍ឡើយ គណកម្មការជាតិរៀបចំការបោះឆ្នោតរុស្ស៊ី បានប្រកាសថា លោកពូទីន ទទួលបានជ័យជំនៈ ដោយមានសម្លេងគាំទ្រ ៧៥,៩ភាគរយ ក្នុងចំណោមសន្លឹកឆ្នោត ៧០ភាគរយបានរាប់។
នៅក្នុងសន្តរកថា អបអរជ័យជំនៈ នៅទីលានក្រហម លោកពូទីន បានបញ្ចាក់ថា ជាមួយនឹងសន្លឹកឆ្នោតគាំទ្រ គឺជាទំនុកចិត្ត របស់ពលរដ្ឋ សម្រាប់ រូបលោក ក្នុងរយៈពេលដែលកាន់អំណាច នាពេលកន្លងមក។ លោកពូទីនបានបញ្ចាក់ថា «ការរក្សា សមគ្គីភាព គឺជារឿងដ៏សំខាន់បំផុត យើងនឹងគិតពីអនាគត់ប្រទេសជាតិ»។ពលរដ្ឋគាំទ្របានស្រែកហ៊ូ ពេញផ្លូវ គាំទ្រ លោកពូទីន។
លោកពូទីនបានបញ្ចាក់ថា នៅមានឧប្បស័គជាច្រើន នៅខាងមុខ ហើយរុស្ស៊ីកំពុងតែមានឧកាស ដើម្បីឈានទៅមុខ។
នៅក្នុងការស្ទងមតិនាពេលកន្លងមក បានបង្ហាញឲ្យឃើញថា លោកទទួលបានការគាំទ្រ ពីពលរដ្ឋរុស្ស៊ីរហូតដល់ ៨០ភាគរយ ដូច្នេះ ការទទួលជ័យជំនៈនេះមិនបង្ករឲ្យមានការផ្ញាក់ផ្អើលនោះឡើយ ដោយគេដឹកថាលោក នឹងជាប់ជាប្រធានាធិបតី១០០ភាគរយ។
គូប្រជេង របស់លោកពូទីន គឺ បេក្ខភាព Pavel Grudininមកពីគណបក្ស សាធារណរដ្ឋ ទទួលបានសម្លេងគាំទ្រ១៣ភាគរយ និងបេក្ខភាពផ្សេងទៀត ទទួលបានតែ ៦ភាគរយ ប៉ុណ្ណោះ។
លោកពូទីនអាយុ៦៥ឆ្នា បានកាន់អំណាច រុស្ស៊ីក្នុងនាមជាប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី តាំងពីឆ្នាំ២០០០ មកទលពេលនេះ ។ លោកត្រូវបានគេចាត់ទុកថាជា សន្តិសុខស្ថេរភាព រុស្ស៊ី និងពិភពលោកទាំងមូល។
តាមរដ្ឋធម្មនុញរុស្ស៊ី ប្រធានាធិបតី អាចកាន់តំណែងបានតែពីរអណត្តិ ប៉ុណ្ណោះ ដូច្នេះ នៅក្នុងពេលបញ្ចប់អណត្តិ នេះនាឆ្នាំ២០២៤ លោកនឹងបញ្ចប់តំណែង ប្រធានាធិបតី។ ប៉ុន្តែលោកអាចបន្តកាន់តំណែង ជានាយករដ្ឋមន្ត្រី ដូចដែលបានធ្វើនៅឆ្នំា២០០៨ ក្រោយបញ្ចប់ អាណត្តិប្រធានាធិបតី ២អណត្តិ លោកត្រូវ បញ្ចប់ ហើយទៅកាន់តំណែងជានាយករដ្ឋមន្ត្រី ក្រោយមកក៏បន្តឈរឈ្មោះប្រធានាធិបតីជាបន្តទៀត។
ជាមួយនិងជ័យជំនៈខាងលើ ប្រធានាធិបតីចិន លោកស៊ីជីងពីង ជាមេដឹកនាំទី១ បានផ្ញើរសារអបអរសាទរ ទៅកាន់ លោក វ្ល៉ាឌីមៀ ពូទីន ដែលបាន ជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ីអាណត្តិទី ៤ កាលពីថ្ងៃអាទិត្យ។ យោងតាមលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន ចេញផ្សាយដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតរុស្ស៊ី លោក ពូទីន ទទួលបានសំឡេងគាំទ្ររហូតដល់ ៧៦.៦ភាគរយ។ ប៉ុន្តែក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិលជាច្រើន បានចោទប្រកាន់ថា ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ មិនមានតម្លាភាព និងមានការក្លែងបន្លំ ខណៈមេដឹកនាំបក្សប្រឆាំងលោក Alexei Navalnyត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងការបោះឆ្នោត។
យ៉ាងណាក៏ដោយ ក្រោយទទួលបានសារអបអរសាទរពីលោក ពូទីន កាលពីថ្ងៃសៅរ៍ បន្ទាប់ពីត្រូវបានសភាចិនបោះឆ្នោតគាំទ្រ ឱ្យបន្តកាន់តំណែងជាប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក៏បានផ្ញើសារអបអរសាទរទៅកាន់លោក ពូទីន វិញផងដែរ។ លោកស៊ី ថែមទាំងបញ្ជាក់ពីភាពរីកចំរើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយថា ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង គួរតែបន្តស្ទុះរីកចំរើនដូចបច្ចុប្បន្ន ៕ ម៉ែវ សាធី
![](http://nkdnews.com/wp-content/uploads/2018/03/t3-2-1.jpg)