គ្រូបង្រៀន​នៅអាមេរិកមិនគាំទ្រដល់ការបំពាក់កាំភ្លើងដល់គ្រូបង្រៀន

ចែករំលែក៖

នៅក្នុងការស្ទង់មតិ៣ផ្សេងគ្នា កាលពីសប្តាហ៍កន្លងមក បង្ហាញឲ្យឃើញថា៖ សមាគមអប់រំជាតិ និងអង្គការអប់រំ Teach Plus ​បានប្រកាសឲ្យដឹងថា៖ គ្រូបង្រៀនភាគច្រើននៅអាមេរិក មិនចង់ឲ្យបំពាក់អាវុធ ដល់គ្រូបង្រៀនពេលទៅតាមសាលានោះឡើយ។
ព័ត៌មានខាងលើ ត្រូវបានប្រកាស ក្នុងពេលដែល អាមេរិក​កំពុងតែត្រួតពិនិត្យ លើច្បាប់គ្រប់គ្រង អាវុធ ដើម្បីទប់ស្កាត់ការបាញ់ប្រហារនៅក្នុងសាលារៀនជាបន្តទៀត​ ។
តាមលទ្ធផលស្ទង់មតិរបស់អង្គការ​ Gallup ​បង្ហាញឲ្យឃើញថា គ្រូបង្រៀន​៧៣ភាគរយ មិនពេញចិត្តនិងការបំពាក់កាំភ្លើង ឲ្យគ្រូបង្រៀនពេលទៅសាលា។

ចំណែកការស្ទង់មតិ របស់​ Teach Plus ​បានបង្ហាញឲ្យឃើញថា គ្រូបង្រៀន ប្រមាណ​៨០ភាគរយ មិនគាំទ្រ ការបំពាក់កាំភ្លើងឲ្យគ្រូបង្រៀន ដូចអ្វីដែលប្រធានាធិបតីដូណាលត្រាំបានលើកឡើង ។

ក្នុងពេលជាមួយគ្នានោះ មានគ្រូបង្រៀនតែ១៣ភាគរយប៉ុណ្ណោះ គាំទ្រ។ ដោយឡែកការស្ទង់មតិ របស់សមាគមអប់រំ ជាតិអាមេរិក ក៏មានលទ្ធផលដូចគ្នានោះដែរ។ កន្លងមក លោកត្រាំបានប្រកាសថា នឹងបំពាក់កាំភ្លើងដល់គ្រូបង្រៀន ដើម្បីទប់ស្កាត់ ការ​បាញ់ប្រហារនៅក្នុងសាលារៀនជាបន្តបន្ទាប់ សម្លាប់មនុស្សជាច្រើន និងធ្វើឲ្យអាណាព្យាបាលសិស្សមានការបារម្ភពេល បញ្ជូនកូនពួកគេទេសាលារៀន៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print