ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់ឈ្មោះ សេង អូន អាយុ៣៧ឆ្នាំ ជាជាងសិប្បកម្មកែឆ្នៃគ្រឿងសង្ហារឹម រស់នៅភូមិអូរក្រូច ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានរងរបួសធ្ងន់បែកមុខខាងឆ្វេងនឹងសន្លប់នៅនឹងកន្លែងកើតហេតុអស់រយៈពេល២ម៉ោងទើបមានគេឃើញ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងភូមិឃុំខាងលើ ។
តាមប្រភពព័ត៍មានពីបុរសរបួសបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានចេញពីកន្លែងសិប្បកម្ម និងចូលរួមផឹកស៊ីជាមួយមិត្តភ័ក្រ លុះម៉ោង៨យប់ក៏បានលាចេញពីកន្លែងផឹកស៊ីត្រឡប់ទៅផ្ទះវិញ ដោយជិះម៉ូតូអត់ភ្លើង ក្នុងស្ថានភាពស្រវឹងជោគជាំ លុះដល់ចំណុចកើតហេតុដោយស្រវឹងផងនិងងងឹតផង លុះដល់កន្លែងផ្លូវមានក្រឡុកជ្រៅៗមើលមិនឃើញក៏បានជិះធ្លាក់ចូលបណ្តាលអោយមុខរបស់ជនរងគ្រោះបោកនឹងថ្នល់យ៉ាងពេញទំហឹង បណ្តាលអោយសន្លប់នៅនឹងកន្លែងកើតហេតុអស់២ម៉ោង ទើបមានអ្នកឃើញនិងផ្តល់ព័ត៍មានដល់ក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ៕
ដោយ៖ ប៉ែន នួន