បុរសម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃឃាត់ខ្លួនសង្ស័យពាក់ពន្ធករណីឃាតកម្ម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ តាមសេចក្ដីរាយការណ៍ពីជាយដែនក្នុងស្រុកម៉ាឡៃប្រាប់ថា មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅខាងភាគីថៃ ខណ:សមត្ថកិច្ចកម្ពុជានិងថៃ ឡោមព័ទ្ធ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធករណីឃាតកម្ម ម្ចាស់ផ្សារខៅឌីន (ថៃ) កាលពីរសៀលថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅមាត់អូរព្រំដែនកម្ពុជា ថៃ ឋិតក្នុងភូមិអូរវា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

សេចក្ដីរាយការណ៍បញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចកម្ពុជា ថៃឡោមព័ទ្ធនោះសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន តែនៅមិន​ ទាន់ស្គាល់អត្តសញ្ញាណឡើយ ព្រោះក្រោយពីការឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីសួរនាំ។

ប្រភពមួយទៀតបានប្រាប់ថា ការបង្ក្រាបនោះ ជាករណីឃាតកម្មម្ចាស់ផ្សារខាវឌីន នាពេលកន្លងថ្មីនេះ ។ចំណែកប្រភពខ្លះទៀតប្រាប់ថា មិនទាន់ដឹងថាជា ករណីអ្វីឡើយ ។

ប្រភពបញ្ជាក់ថា ជនសង្ស័យខាងលើនោះ ត្រូវបានកម្លាំងសមត្ថកិច្ចថៃដេញតាមចាប់ពីប្រទេសថៃ ហេីយជាជនជាតិថៃ គេសង្ស័យថា បានប្រពន្ធខ្មែរ ទើបរត់គេចខ្លួន មកពួនសម្ងំនៅអូរព្រំដែនកម្ពុជា ថៃ បម្រុងឆ្លងដែន ។

នៅក្នុងប្រត្តិបត្តការនោះដែរ ខាងភាគីថៃបានផ្ទុះអាវុធជាច្រើនគ្រាប់ ខណ:ជនសង្ស័យពួនក្រាបនៅអូរព្រំដែន ក៏ត្រូវកម្លាំងសមត្ថកិច្ចកម្ជុជាឃាត់ខ្លួនតែម្ដង ។

ប្រភពដាច់ដោយឡែកមួយទៀតថា ជនសង្ស័យខាងលើនោះ ជាជនជាតិខ្មែរ ក្រោយពីការស្រាវជ្រាវ សមត្ថកិច្ចថៃកំណត់មុខសញ្ញាបាន ក៏ឃាត់ខ្លួន តែជនសង្ស័យដឹងមុន ក៏រត់បម្រុងឆ្លងដែនមកកម្ពុជា តែដោយសារតែភាគីថៃផ្ទុះអាវុធ ក៏ភាគីកម្ពុជាដឹកកម្លាំងបង្ក្រាបបានតែម្ដង ។

ជុំវិញករណីខាងលើនេះ លោក តាំង សុខហេង មេបញ្ជាការស្រុកម៉ាឡៃបានប្រាប់តាមទូរស័ព្ទថា លោកមិនបានទទួលព័ត៌មានឡើយ។ លោកបញ្ជាក់ថា ដោយសារផ្ទុះអាវុធ លោកបានដឹកនាំកម្លាំងទៅមើល ដឹងអី ភាគីថៃឃាត់ខ្លួនជនសង្ស័យម្នាក់ យកទៅបាត់ តែខាងលោក មិនបានចាប់ជនសង្ស័យណាម្នាក់ ហើយលោកក៏នាំកម្លាំងមកវិញ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print