ខេត្តកណ្តាល៖នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ លោក គឹម រត្ន័ណារិន ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ឃាតកដៃឆៅកាប់សម្លាប់សង្សារខ្លួនឯងយ៉ាងសាហាវព្រៃផ្សៃ រួចញាត់ធុងទឹកក យកទៅទម្លាក់ចោល កាលពីថ្ងៃទី១៦ ខែមីនាឆ្នាំ២០១៨ នៅចំណុចគល់ស្ពានព្រែករូងទី២ ផ្នែកខាងលិចតាមបណ្តោយផ្លូវជាតិ លេខ៨ ក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”ឃាតកម្មគិតទុកជាមុន” តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ផ្តន្ទាទោសជនជាប់ចោទប្រឈមមុខជាប់ពន្ធនាគារមួយជីវិត។
ជនជាប់ចោទមានឈ្មោះ សឿ សុខផេង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមជម្រាបថា៖លោកឧត្តមសេនីយ៍ទោ អ៑ាវ ចំរើន ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងដោយសហការគ្នារវាងកម្លាំងនគរបាលនៃស្នងការស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ស្ត្រីរងគ្រោះឈ្មោះ យឿន ធានី អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀ ម ខេត្តកំពង់ចាម មានឪពុកឈ្មោះ យិន យឿន អាយុ៦៨ឆ្នាំ និងម្តាយឈ្មោះ ផល សៀន អាយុ៦៤ឆ្នាំ។
គួរបញ្ជាក់ផងដែរថា៖ កាលពីវេលាម៉ោង០២និង២៤នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ នៅចំណុចគល់ស្ពានព្រែករូងទី២ ផ្នែកខាងលិចតាមបណ្តោយផ្លូវជាតិ លេខ៨ ក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រជាពលរដ្ឋអ្នកបើកម៉ូតូកង់បី បានប្រទះឃើញធុងទឹកកកពណ៌ក្រហមចំណុះ២០០លីត្រមួយចាក់សោរ រួចក៏ បានរាយការណ៍ប្រាប់នគរបាលចរាចរណ៍ ដែលឈរនៅគោលដៅក្បែរនោះ។
ភ្លាមនោះសមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងកើតហេតុ ឃើញធុងទឹកកកខាងលើមានចាក់សោរ ពណ៌ខ្មៅ បន្ទាប់មកសមត្ថកិច្ចបានកាត់ត្រចៀកធុងទឹកកក ក៏ឃើញសាកសពមនុស្សស្រីម្នាក់អាក្រាយកាយនៅខាងក្នុង។អាយុចន្លោះពី ២៨ ឆ្នាំ ទៅ ៣៥ ឆ្នាំ មានកម្ពស់ ១,៥០ ម៉ែត្រនិ ងមានសម្ភារៈដូចជា មួកសុវត្ថិភាព១ កាបូបដៃ១ក្នុងនោះមានស៊ីមទូរស័ព្ទ១ កាំបិតចិតបន្លែ ចុងស្រួចដងធ្វើពីឈើបាក់ផ្លែ១ អាវពណ៌លឿង១ ខ្សែភ្លើងមានឌុយដាក់ក្នុងថង់ប្លាស្ទិក១អា វទ្រនាប់ពណ៌ផ្កាឈូក១ ដបទឹកបរិសុទ្ធ១ រ៉ូបពណ៌ផ្កាឈូក១មានប្រឡាក់ឈាម កន្សែងពោះគោពណ៌ ស ឆ្នូត១ ម៉ាសពណ៌ខៀវ១ ស្បែកជើងស្រី១គូ និងស្បៃដុសខ្លួន១។
នៅលើមុខសាកសព និងស្មាខាងស្តាំ មានស្នាមបាញ់ស្ព្រាយ(ថ្នាំពណ៌ខ្មៅ ) មានស្នាមរបួសត្រង់គុម្ពត្រចៀកខាងស្តាំមុតរយះដល់ថ្ពាល់ ដាច់រយះសៀតថ្កាខាងស្តាំ រលាត់ស្បែកដើមដៃទាំងសងខាង មានស្នាមមុតនៅលើទ្រូងនិងលើពោះចំនួន ២០ កន្លែង ធ្លុះ៧ កន្លែង ឈាមហូរចេញពីមាត់ បាក់ឆ្អឹងចង្ការ របូតធ្មេញដាក់ខាងក្រោម របួសបបូរមាត់ខាងស្តាំ១កន្លែង របួសច្រមុះខាងស្តាំ១កន្លែង ស្នាមរោលខ្លោចរលាត់ស្បែកខាងក្រោយខ្នង ស្នា មរោលខ្លោចកំបះគូថ ទាំងសងខាង ស្នាមរោលខ្លោចរលាត់ស្បែកកំភួនជើងទាំងសងខាង ស្នាមជាំភ្លៅឆ្វេង១ កន្លែង និងរលាត់ស្បែកជង្គង់ខាងស្តាំ១កន្លែង។
លោកឧត្តមសេនីយ៍ទោ អ៑ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា៖ បានឃាត់ខ្លួនឃាតករនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅក្នងផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។រួចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកណ្តាល លុះព្រឹកថ្ងៃទី១៩ មីនា កម្លាំងព្រហ្មទណ្ឌកំរឹតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជូនឃាតករ យកទៅធ្វើត្រាប់៕
ដោយ៖ ឆ ដា