នាយករដ្ឋមន្ត្រីជប៉ុន មានបំណងចង់ពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាំប្រទេសកូរ៉េខាងជើង

ចែករំលែក៖

ក្រោយពេលដែលប្រធានាធិបតីកូរ៉េ ខាងត្បូងលោកមូន ជេអីុន នឹងជួបពិភាក្សា ជាមួយ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅចុងខែមេសា ហើយនិងជំនួបកំពូល រវាងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នឹង គីម ជុងអ៊ុន នៅចុងខែឧសភា ដែលជា ជំនួបពិភាក្សាដ៏សំខាន់ ដើម្បីបញ្ចប់វិបត្តិ នៅពេលនេះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ បានស្នើដល់ កូរ៉េខាងត្បូង ជួយរៀបចំឲ្យមានជំនួប កំពូលរវាង រូលោកនិងគីម ជុងអ៊ុន ផង ដែរ។

ជប៉ុន គឺជាប្រទេស មួយស្ថិតនៅក្នុងគោលដៅវាយប្រហារដោយមីស៊ីលនិង បរមាណូ ពីកូរ៉េខាងជើង ហើយជប៉ុន ស្ថិតនៅក្នុងតំបន់ដែលមីស៊ីលឆ្លងទ្វីបកូរ៉េខាងជើង ហោះឆ្លងកាត់។ ដូច្នេះ គួរតែមាន ជំនួបពិភាក្សាជាន់ខ្ពស់ ផងដែរ ដើម្បីធានាដល់សន្តិសុខសុវត្ថិភាពរបស់ប្រទេសទាំងពីរ។

យោងតាមសារព័ត៌មាន Sputnik ចេញ ផ្សាយកាលពីថ្ងៃទី១៩ ខែមីនា បានឲ្យដឹង ថា ការស្នើនេះបានកើតឡើង ត្រឹមរយៈ ពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបណ្តាញ សារព័ត៌មានជប៉ុន បានផ្សាយថា រដ្ឋា ភិបាលទីក្រុងតូក្យូ មិនបានបដិសេធពី លទ្ធភាព នៃការរៀបចំកិច្ចប្រជុំជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគីនោះទេ។ កាលពីថ្ងៃសៅរ៍ ទីភ្នាក់ងារព័ត៌មាន កណ្តាលកូរ៉េ (KCNA) បានចេញសេចក្តី ថ្លែងការណ៍មួយ អំពាវនាវដល់ក្រុងតូក្យូ ធ្វើការកែប្រែគោលនយោបាយរបស់ខ្លួន ចំពោះក្រុងព្យុងយ៉ាង។

ជាងនេះទៅទៀត ប្រទេសជប៉ុន បាន សម្រេចចិត្តចូលរួម ក្នុងកិច្ចចរចាមួយជា មួយកូរ៉េខាងជើង ចំពេលដែលមានភាព រឹងមាំ នៅក្នុងទំនាក់ទំនង រវាងក្រុងព្យុង យ៉ាង នឹងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print