-សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំពិតជាឃើញមហាបាតុកម្មនៅអូស្ត្រាលីហើយ មានចំនួនមិនដល់១០០នាក់ផង….ដូចម្តេចគេហៅថា មហាបាតុកម្ម….??? មើល រកស៊ីឱ្យត្រឹមត្រូវបន្តិចមើ…!!!
-សម្តេចតេជោ ហ៊ុន សែន៖ យើងមិនគាំទ្រការប្រមូលផ្តុំមនុស្ស ដើម្បីវាយសម្លាប់មនុស្សឡើយ ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍(បណ្ឌិត ស៊ុយ សារ៉េត)។ ប្រទេសមានច្បាប់ គឺត្រូវគោរពច្បាប់។ មិនត្រូវកាត់ទោសមនុស្សដោយមហាជន ក្រៅប្រព័ន្ធតុលាការឡើយ សូម្បីចោរលួច ចោរប្លន់ក៏ដោយ….!!!
-សម្តេចតេជោ ហ៊ុន សែន៖ យើងមិនអាចអត់ឱនឱ្យជនប្រព្រឹត្តិបទល្មើសឡើយ។ អ្នកមួយចំនួនត្រូវបានចាប់ខ្លួន ហើយមួយចំនួនទៀតកំពុងរត់គេចខ្លួន។ អ្នកល្មើសមិនទាន់បានចាប់ខ្លួន នឹងមិនអាចរួចខ្លួនឡើយ យើងមិនអាចឱ្យស្ថានភាពភាពនេះកើតឡើងដោយគ្មានការទទួលខុសត្រូវ និងផ្តន្ទាទោសឡើយ។(ករណីវាយដំបណ្ឌិត ស៊ុយ សារ៉េត)
-សម្តេចតេជោ ហ៊ុន សែន លើក«ប៉ូការីស្វែក-pocari sweat»មួយកំប៉ុងដាច់ម៉ាត់ មុននឹងបន្តសុន្ទកថាសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅព្រឹកនេះ។
សម្តេចតេជោ ហ៊ុន សែន៖ វាពិតជាល្អសម្រាប់អ្នកហាត់កីឡា និងការចេញញើសច្រើន។(ហាត់កីឡាម្តង អស់១០កំប៉ុង)
-សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំនឹងនាយករដ្ឋមន្ត្រីអូស្ត្រាលីជាមនុស្សស្រលាញ់ និងចូលចិត្តនិយាយពីចៅដូចគ្នា ពេលយើងជួបគ្នាក្រៅកិច្ចប្រជុំអាស៊ីបូព៌ា និងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី យើងតែងតែលើកយកបញ្ហាចៅមកសំណេះសំណាលគ្នា។
-សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យលោក កែន សេថា ចៅហ្វាយខេត្តកែប តាមរកមុខមនុស្សម្នាក់ ដែលទើបនឹងបួសឈ្មោះ«សង្ឃម៉ារី» ដែលយកបញ្ហាប្រទេសជាតិ ទៅភូតភរកុហក និងផ្សព្វផ្សាយមិនពិត។
លោក កែន សេថា ត្រូវរកមុខឱ្យឃើញ តើសង្ឈពិត ឬក្លែងក្លាយ??? រកមុខឱ្យឃើញ យកមកផ្តន្ទាទោសតាមច្បាប់។
-សម្តេចតេជោ ហ៊ុន សែន៖ ពួកអ្នកដុតរូបខ្ញុំ គឺវាកំពុងបន្ថែមការដុំក្តារមឈូសសម្រាប់ខ្លួនឯងហើយ។ ចាប់ពីថ្ងៃនេះទៅ ខ្ញុំមិននិយាយ ឬចរចាជាមួយពួកអាជាប់គុកឡើយ។ ពួកអាជាប់គុកនៅភ្នំពេញ ក៏មិនមានការស្នើលើកលែងទោសដែរ……ជាប់គុកប៉ុណ្ណា ត្រូវនៅក្នុងគុកប៉ុណ្ណឹង កុំឱ្យអាមេរបស់វាឈ្មើយពេក……!!!!
-សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅតំបន់រោងចក្រក្នុងខណ្ឌពោធិ៍សែនជ័យបានចប់នៅវេលាម៉ោង០៩ និង១២នាទី៕
ដោយ៖ សិលា