https://www.facebook.com/hunsencambodia/videos/1645243528857471/
https://www.facebook.com/hunsencambodia/videos/1645202602194897/
https://www.facebook.com/hunsencambodia/videos/1645180722197085/
ព្រឹកថ្ងៃពុធ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដ៏មានប្រជាប្រីយ៍របស់កម្ពុជា អញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ ជាមួយបងប្អូនកូនក្មួយកម្មករ កម្មការនី ១៥,៧៦៣ នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ មកពីរោងចក្រតំបន់ ជ្រៃកោង ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គោលបំណងសំខាន់របស់ សម្តេចតេជោ គឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកម្មករដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាសំខាន់ៗចាំបាច់ និងបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករអោយកាន់តែល្អប្រសើរឡើង ៕ សិលា