រថយន្តម៉ែកសឺដេសពន្លះរថយន្តហាយឡែនឌ័រពីចំហៀងបណ្ដាលឲ្យខ្ទាតទៅប៉ះរថយន្តព្រូស

ចែករំលែក៖

ភ្នំពេញ ៖​​ រថយន្តសេរីទំនើប ម៉ែកសឺរដេស មួយគ្រឿង បានបើកទៅបុករថយន្តហាយឡែនឌ័រ ដែលបត់ឆ្លងផ្លូវ ចំពីចហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យខ្ទាតទៅបុករថយន្តព្រូសដែលចតចោលលើចញ្ចើមផ្លូវ រងការខូចខាតរថយន្តទាំង៣គ្រឿងយ៉ាងដំណំ កាលពីវេលាម៉ោង១២រំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
‎ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ រថយន្តហាឡែនឌ័រ ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AN-9727 ដែលបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ47 ទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម ហើយមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងត្រឡប់ក្រោយ ។ ស្របពេលនោះក៏មានរថយន្តស៊េរីទំនើប ម៉ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BD-9899 ដែលបើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរ៣នាក់ទៀតក្នុងរថយន្តជាមួយ ធ្វើដំណើរស្របគ្នាតាមក្រោយយ៉ាងលឿន និងមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តហាយឡែនឌ័រពីចហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តហាយឡែនឌ័រខ្ទាតទៅបុករថយន្តព្រូសគ្មានស្លាកលេខ ដែលចតចោលលើចញ្ចើមផ្លូវ​រងការខូចខាតរថយន្តទាំង៣គ្រឿងយ៉ាងដំណំ និងបង្កឲ្យមានអ្នករងរបួសស្រាលម្នាក់ ។
‎ ក្រោយពេលកើតហេតុ ភាគីម្ចាស់រថយន្តទាំង៣គ្រឿង ​​​​​​មិនបានចរចារគ្នានៃការខូចខាតនោះទេ ដោយទុករថយន្តចោលនៅនិងកន្លែងកើតហេតុ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានទំទាក់ទងទៅជំនាញចរាចរណ៍ក្រុង មកធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ រងចាំឲ្យម្ចាស់រថយន្តទាំង៣គ្រឿងចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់នាពេលក្រោយ ៕

សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print