ទំនាស់សម្តីគ្នាអ្នកជិតខាងកើតហិង្សាវាយគ្នាទៅវិញទៅមកនគរបាលឃាត់ខ្លួនទាំង២នាក់

ចែករំលែក៖

ភ្នំពេញ៖ ព្រោះតែខ្វះការយោគយល់គ្នារវាងអ្នកជិតខាងបង្ករឲ្យមានទំនាស់ពាក្យសម្តីឈានដល់កើតអំពើហឹង្សាវាយគ្នាទៅវិញទៅមកធ្វើឲ្យរងរបួសតិចទួចចុងក្រោយសមត្ថកិច្ចឃាត់ខ្លួនទាំងពីនាក់។

អំពើហឹង្សានេះកើតឡើងថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង១៩និង៣០នាទីយប់នៅចណុចផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថា ភាគីទី១/ឈ្មោះ ម៉ម ផលឫទ្ធិសក្ត័ ហៅភ័ក្តី ភេទប្រុសអាយុ២៣ឆ្នាំមុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះលេខ២៣ផ្លូវ១៨៤ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ភាគីទី២/ឈ្មោះ ទូ​ច វិចិត្រ ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុម្តាយខាងភាគីទី១ឈ្មោះ ចន កាន អាយុ៤៥ឆ្នាំបានជេរទៅលើភាគីទី២ដោយសង្ស័យថា បានយកដុំថ្មគប់មកលើដំបូលផ្ទះរបស់គាត់ទើបក្លាយជាទំនាស់ជេរគ្នាទៅវិញទៅមក។ភ្លាមនោះកូនប្រុសរបស់គាត់ ឈ្មោះ ម៉ម ផលឫទ្ធិសក្ត័ ហៅភ័ក្តី បានចេញពីក្នុងផ្ទះយកកាំបិតប័ុងតោ និងឈើគប់​មកលើភាគីទី២ពេលនោះភាគីទី២ទស្ទុះទៅចាប់យកឈើពីម្តាយភាគីទី១បណ្តាលឲ្យម្តាយត្រូវរបួសក្បាលបន្តិចបន្តួចហើយក្រោយមកត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។

បច្ចុប្បន្នភាគីទំនាស់ទាំងពីកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print