សត្វទន្សោងកំពុងប្រឈមការវិនាស ខណៈគេរកឃើញស្លាប់ជាច្រើនក្បាល ដោយស្នាដៃព្រានព្រៃ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ទន្សោងឈ្មោលមួយក្បាលត្រូវបានព្រានព្រៃបាញ់សម្លាប់ និងពន្លះយកសាច់  ត្រូវបានគេប្រទះឃើញនៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ នៅ ចំណុចព្រៃសហគមន៍ប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

គួររំឭកថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នៅតំបន់ព្រៃសហគមន៍ប្រាំបីមុម​ ក៏ធ្លាប់​ប្រទះ ឃើញគ្រោងឆ្អឹងសត្វទន្សោងមួយក្បាល ស្ថិតនៅចំណុចក្នុងចម្ការអំពៅ នៅមិនឆ្ងាយប៉ុន្មានពីព្រៃសហគមន៍ប្រាំបីមុមនោះឡើយ  ។

សហគមន៍នៅតែអំពាវនាវស្ថាប័នពាក់ព័ន្ធ សូមជួយស៊ើបអង្កេតរកអ្នកបបាញ់សត្វទន្សោងនេះយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ។

ចំណែកនៅតំបន់អភិរក្សឧទ្យានគូលែនព្រហ្មទេ ក្នុងអំឡុងឆ្នាំ២០១៧ ៖ សត្វទន្សោងមួយក្បាល ទំងន់២០០គីឡូ ត្រូវជនទុច្ចរិតបាញ់ស្លាប់ នៅតំបន់អភិរក្សឧទ្យានគូលែនព្រហ្មទេ ហើយត្រូវបានប្រទះឃើញកាលពីវេលាម៉ោង១០​យប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាស្រ្ត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជាប់ព្រំប្រទល់ជាមួយខេត្តឧត្តរមានជ័យ ដោយសត្វទន្សោងមួយក្បាលនោះ ត្រូវជនទុច្ចរិតបាញ់ប្រមាណជា៦គ្រប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print