ស្រី្តម្នាក់រត់ទៅចងកសម្លាប់ខ្លួនកណ្តាលព្រៃមិនឲ្យគ្រួសារដឹងដោយសារមានជំងឺព្យាបាលមិនជា

ចែករំលែក៖

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋរស់នៅភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ នាំគ្នាភ្ញាក់​ផ្អើល បន្ទាប់ពីបានប្រទះឃើញសពស្រី្តម្នាក់ ចងកសម្លាប់ខ្លួននឹងដើមឈើក្នុងព្រៃស្លាប់មិនដឹងតាំងពីពេលណា រួចនាំគ្នា​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋានភ្លាមៗ ។
ហេតុការប្រទះឃើញសពស្រី្តម្នាក់ ចងកសម្លាប់ខ្លួននឹងដើមឈើក្នុងព្រៃនេះ បានកើតឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៦ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២​ ខែ មីនា ឆ្នាំ ២០១៨ ត្រង់ចំណុចព្រៃអន្លង់​ស្វាយ ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ គ្រាដែលប្រជាពលរដ្ឋទៅរកកាប់អុស ។
មន្រ្តីនគរបាលស្រុកស្នួលបានឲ្យដឹងថា ក្រោយទទួលព័ត៌មាននេះភ្លាមសមត្ថកិច្ចចុះទៅដល់ស្រាវជ្រាវ តែមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនោះទេ ។ តែបានប្រមាណកន្លះម៉ោងក្រោយមក ទើបដឹងថាសាកសព​ស្ត្រី​ដែល​ចងក សម្លាប់ខ្លួន​នោះ​មានឈ្មោះ អុល ចិន្ដា ភេទ​ស្រី អាយុ ៣០ឆ្នាំ មាន​ទីលំនៅ ភូមិ ឃុំ​កើតហេតុ​ខាងលើ បាន​ចងក សម្លាប់ខ្លួន​នៅក្នុង​ព្រៃ ដោយសារ មាន​ជំងឺ​ប្រចាំកាយព្យាបាលមិនជា ។ នេះបើតាមក្រុមគ្រួសារសពប្រាប់សមត្ថកិច្ចឲ្យដឹង ។
បច្ចុប្បន្ន​សព​ស្រ្តីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print