សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២ករណីលួចម៉ូតូមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខ​​បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់​ក្នុងចំណោម២នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់​ ដែលមានបំណងប៉ុនចូលលួចម៉ូតូមិនបានសម្រេច​ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១ និង១០នាទី​ ថ្ងៃទី០៤ ខែវិច្ឆិកា​ ឆ្នាំ២០១៥​ នៅចំណុចផ្ទះលេខជួល៣៤​ ផ្លូវបេតុង​ ភូមិបូរី១០០ខ្នង​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ ។

IMG-20151105-WA0020

តាមសំដីរបស់មត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យមានឈ្មោះ​ ប៉ូ​ រ៉ាត់​ អាយុ​១៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅក្នុងវត្តនាគវន្ត​ សង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

បើតាមសាក្សីបានឃើញហេតុការណ៍នេះបានឲ្យដឹងថា​ ជនសង្ស័យមានគ្នា២នាក់​ ម្នាក់ឈ្មោះប៉ូ​  រ៉ាត់​ ធ្វើសកម្មភាពកាត់ច្រវ៉ាក់ទ្វារផ្ទះដើម្បីចូលទៅក្នុងផ្ទះរបស់លួចរបស់របរដែលមាននៅក្នុងផ្ទះ​ហើយ​ ម្នាក់ទៀតជាអ្នកមើលផ្លូវអោយធ្វើសកម្មភាពលួចតែមិនបានសម្រេច​ ។

គួរបញ្ជាក់ថាដោយជនរងគ្រោះមានឈ្មោះថា​  ថាប់​  ពុទ្ធី​ អាយុ២០ឆ្នាំ​ មុខរបរ​និសិ្សត​ ឆ្នាំទី៣​ នៅវិទ្យាស្ថានសហប្រតិបត្តការអន្តរជាតិកម្ពុជា​  ស្នាក់នៅផ្ទះជួល​ ​ជាន់ទី១​ ផ្លូវបេតុង​ ក្រុមទី១​ ភូមិបូរី១០០ខ្នង​  សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ ។

ក្រោយពេលហេតុក៍មានកងកម្លាំងសមត្ចកិច្ចប៉ុស្តិ៍ទឹកថ្លាធ្វើឃាត់ខ្លួននិងយកជនសង្ស័យទៅប៉ុស្ត៍ទឹកថ្លាដើម្បីធ្វើការសាកសួរ​និងកសាងសុំណុំរឿងបញ្ជូនទៅអធិការខណ្ឌសែនសុន ៕

IMG-20151105-WA0022

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print