វគ្គ​ផ្សព្វផ្សាយ​បណ្ដុះបណ្ដាល​ច្បាប់​ និង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ដីធ្លី​ដល់​ក្រុមប្រឹក្សា​ខេត្ត​ ក្រុង​ ស្រុក

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ លោកស្រី​ អ៊ូ​វ័​ឌី​រ​ ដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​ និង​សំណង់​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វគ្គ​ផ្សព្វផ្សាយ​បណ្ដុះបណ្ដាល​ច្បាប់​ និង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ដីធ្លី​ដល់​ក្រុមប្រឹក្សា​ខេត្ត​ ក្រុង​ ស្រុក​ នៃ​ខេត្តស្វាយរៀង​ ។​

dwe (4)

​ក្នុង​ឱកាស​នោះ​ដែរ​ ក៏​មានការ​ចូលរួម​ពី​សំណាក់​លោក​ក្រុមប្រឹក្សា​ខេត្ត​ និង​អស់លោក​ក្រុមប្រឹក្សា​ក្រុង​ ស្រុក​ ជា​ច្រើន​កុះករ​ផង​ដែរ​ ។​ ​កម្ម​ពិធី​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​សាល​ប្រជុំ​ឆ្នេរទន្លេ​ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ ។​

​លោកស្រី​ អ៊ូ​វ័​ឌី​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​ និង​សំណង់​បាន​ថ្លែង​ថា​ ក្នុង​នាម​ក្រសួង​សួ​ម​ថ្លែងអំណរគុណ​ដល់​សិក្ខាកាម​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ពេល​នេះ​ ហើយ​ព្រមទាំង​គាំទ្រ​ដល់​ការងារ​ផ្សព្វផ្សាយ​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់​ព​ន្ធ័​ដីធ្លី​ដែល​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​ និង​សំណង់​បាន​តាក់តែង​ និង​ដាក់​អនុវត្ត​នា​ពេល​កន្លង​មក​ ។​

​លោកស្រី​ អ៊ូ​វ័​ឌី​ បន្ត​ទៀត​ថា​ ការងារ​ដីធ្លី​ជា​ការងារ​មាន​ច​រិ​ក​អន្តរ​វិស័យ​ដែល​ក្រសួង​ស្ថាប័ន​ពាក់​ព​ន្ធ័​ និង​ជា​ពិសេស​អាជ្ញាធរ​ដែនដី​ត្រូវ​តាមដាន​ត្រួតពិនិត្យ​ជា​ប្រចាំ​និង​មាន​វិធានការ​ណ៏​ទប់ស្កាត់​រាល់​សកម្មភាព​អសកម្ម​នានា​ក្នុង​មូលដ្ឋាន​ហើយ​ការងារ​ចំពោះ​មុខ​គឺ​ត្រូវ​ពង្រឹង​សម្ថ​ភាព​ជំនាញ​សីល​ធ​ម៏​វិជ្ជា​ជី​វះ​ដល់​មន្ត្រី​អ្នក​អនុវត្ត​និង​សំរបសំរួល​ស្ថាប័ន​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​និង​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​តាម​វិស័យ​អោយ​មាន​ប្រសិទ្ធភាព​។​

​ហើយ​ក្នុង​បរិបទ​នេះ​ដែល​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​បាន​សំរេច​ដាក់​ចេញ​នូវ​ខ្លឹមសារ​នៃ​ សៀវភៅ​ស​ដីធ្លី​ ​ឬ​គោល​នោ​បាយ​ដីធ្លី​ទូលំទូលាយ​ដែល​និង​ត្រូវ​ផ្សព្វផ្សាយ​ទូលាយ​ដល់​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​នា​ពេល​ខាង​មុខ​នេះ​។​

​លោកស្រី​ ក៏​បាន​បន្ត​ទៀត​ថា​ ក្នុង​រយៈពេល​២​ថ្ងៃនេះ​អស់លោក​លោកស្រី​និង​យល់​កាន់តែ​ច្បាស់​នូវ​កម្ម​សិទ្ធ​និង​សិទ្ធ​ផ្សេងៗ​ទៀត​លើ​អចលវត្ថុ​ដែល​មាន​ចែង​ក្នុង​ក្រមរដ្ឋប្បវេណី​យល់​ដឹង​អំពី​ភោ​គះ​ របៀប​ទទួល​បាន​កម្ម​សិទ្ធ​លើ​ដីធ្លី​(​លទ្ធកម្ម​)​ភាព​ខុស​គ្នា​រវាង​ភោ​គះ​និង​កម្ម​សិទ្ធ​ការ​គ្រប់គ្រង​ដី​រដ្ឋ​សម្បទាន​ដី​មាន​សម្បទាន​ដី​សង្គមកិច្ច​សម្បទាន​ដី​សេដ្ឋកិច្ច​រួម​ទាំង​បែងចែក​ដីធ្លី​ដើម្បី​សង្គមកិច្ច​និង​ការ​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ច​(LASED)​យល់​ដឹង​អំពី​ការ​ចុះបញ្ជី​ដីធ្លី​និង​នីតិវិធី​នៃ​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ​ដែល​និង​ត្រូវ​ឧទ្ទេសនាម​ដោយ​ឯកឧត្តម​អស់លោក​ដែល​មាន​បទ​ពិសោធ​ន៏​ជា​ច្រើន​ឆ្នាំ​លើ​ការងារ​ដីធ្លី​ផង​ដែរ​។​

​ក្រោយ​ពី​បញ្ចប់​វគ្គ​ផ្សព្វផ្សាយ​និង​បណ្ដុះបណ្ដាល​នេះ​សូម​អស់លោក​លោកស្រី​បន្ត​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ​ប្រជាពលរដ្ឋ​និង​សហគមន៍​ក្នុង​មូលដ្ឋាន​ដើម្បី​រួម​គ្នា​អនុវត្ត​អោយ​បាន​ត្រឹមត្រូវ​តាម​គោល​ការ​ណ៏​គោលនយោបាយ​និង​ច្បាប់​ជា​ធរមាន​ពាក់​ព​ន្ធ័​និង​វិស័យ​ដីធ្លី​អោយ​មាន​ប្រសិទ្ធភាព​ ៕​

dwe (2)dwe (3)dwe (1)dwedwe (5)

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print