ខេត្តកណ្តាល៖ ផ្លូវលំមួយខ្សែដែលឆ្លងកាត់ ក្រោមស្ពានព្រែកតាម៉ាក ស្ថិតនៅក្នុងភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានរងការរិះគន់ពីប្រជាពលរដ្ឋនៅទីនោះថា តែងរងការគ្រោះថ្នាក់ជារឿយៗ ដោយផ្លូវនៅក្រោមស្ពាន មានជង្ហុក ហើយដក់ទឺកជាប្រចាំ បណ្តាលឱ្យអ្នកដំណើរដែលពុំបានដឹងជួបគ្រោះថ្នាក់ជាញឹកញាប់ ។
បុរស់ម្នាក់ឈ្មោះ សា រិន អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិកោះរការ បានប្រាប់ឱ្យអ្នកយកពត៌មាននគរវត្ត ដឹងថា ផ្លូវលំដែលឆ្លងកាត់ក្រោមស្ពានព្រែកតាមាក់នេះ រូបគាត់ក៏ធ្លាប់រងគ្រោះថ្នាក់នៅទីនេះដែរ ដោយសារផ្លូវនេះមានជង្ហុកធំៗហើយជ្រៅដែលរូបគាត់មិននិកស្មានថា មានជង្ហុកដែលបង្ករឱ្យមានគ្រោះថ្នាក់នោះទេ តែទោះជាយ៉ាងណា លោក សារិន បានសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនចិនដែលបានស្ថាបនាផ្លូវនេះឱ្យពិនិត្យឡើងវិញ ហើយរៀបចំជួសជុល ដើម្បីកុំឱ្យពលរដ្ឋអ្នកធ្វើដំណើរជួបគ្រោះថ្នាក់បន្ត ៕
ដោយ៖ ឡូ សំអាត