ប៉ោយប៉ែត ៖ អាជ្ញាធរក្រុងប៉ោយប៉ែត(កម្ពុជា)និងអាជ្ញាធរស្រុកអារញ្ញ(ថៃ)ហែរក្បូនបើកយុទ្ធនាហែរក្បូនថែរក្សាបរិស្ថានកាលព្រឹកថ្ងៃទី២៣មិនា២០១៨នេះ កិច្ចសហការណ៍គ្នារៀបចំបោសសំអាតអនាម័យដើម្បីបរិស្ថានក្រោមស្ពានព្រំដែនច្រកទ្វារអន្តរជាតិនៃប្រទេសទាំង2។ដោយខាងកម្ពុជាដឹកនាំដោយលោកសានស៊ានហូអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតអមដោយមន្ត្រី/សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្រុងប៉ោយប៉ែត/មន្ត្រីច្រកទ្វារនិងសិស្សានុសិស្សប្រមាណជិត៤០០នាក់។
ខាងភាគីថៃដឹកនាំដោយអភិបាលស្រុកអារញ្ញឈ្មោះសៅយ៉ានីតស៊ុរ៉ាក់យៈគុណណាក់អៈយុធិយ៉ា។និងមន្ត្រីរាជការសមត្ថកិច្ខរបស់គេប្រមាណ100នាក់ផងដែរ។មុនពិធីបោសសំអាតនិងរើសសំរាមនៅក្រោមស្ពានទ្វេភាគីនេះភាគីទាំង2និងជួបសំណេៈសំណាលចាប់ដៃគ្នាជាមិត្តភាពលើស្ពានព្រំដែនផងដែរ។បន្ទាប់មកភាគីទាំង២បោសសំអាតនៅបរិវេណព្រំដែននិងចុះរើសសំរាមក្រោមស្ពានព្រំដែននិងក្នុងអូរព្រំដែន។
តាមជំនួបប្រជុំរវៀងអាជ្ញាធរក្រុងប៉ោយប៉ែតនិងស្រុកអារញ្ញា(ថៃ)នាពេលថ្មីៗលើទឹកដីថៃភាគីទឹង2ផ្តោតសំខាន់លើបរិស្ថានជុំវិញបរិវេណច្រកទ្វារព្រំដែននៃប្រទេសទាំង2ហើយភាគីកម្ពុជនិងផ្តោតសំខាន់មួយទៀតគឺបញ្ហាសណ្តាប់ធ្នាប់ពោលគឺលុបបំបាត់ជនអាណាថាសុំទាននៅច្រកទ្វារនិងលើស្ពានព្រំដែនមួយនេះផងដែរ។ កន្លងមកត្រូវគេនិយាយថាមានក្មេង ចាស់សុំទាននិងសំរាមគ្រប់ប្រភេទដែលនៅក្រោមស្ពានមិត្តភាពធ្វើឧ្យប៉ះពាល់ភ្ញៀវជាតិនិងអន្តជាតិដែលធ្វើដំណើរឆ្លងកាត់និងធ្វើឧ្យបាត់បង់នៅមុខមាត់ប្រទេសទាំង២។
លោកសាន ស៊ានហូរអភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់បន្ថែមថាៈចំពោះការធ្វើពិធីរួមគ្នានេះគីដើម្បីដាស់តឿនដល់ពលរដ្ឋក៏ដូចជាភ្ញៀវជាតិអន្តជាតិផងដែរដែលធ្វើដំណើរឆ្លងកាត់នៅទីនេះឧ្យនាំគ្នាចេះជួយថែរក្សារវេចខ្ចប់សំណល់ទាំងឡាយក្រោយពីបរិភគត្រូវយកទៅដាក់និងធុងសំរាម សុំបញ្ឈប់ការបោះសំរាមចោលក្រោមស្ពានមិត្តភាពក៏ដូចជាតាមផ្លូវជាតិផងដែរ។
បញ្ហាធ្វើឧ្យមានការកកស្ទះនៅទ្វារទឹក ហើយសំណល់នេះហើយដែលធ្វើឧ្យប៉ះពាល់ដល់សុខភាព។យើងរួមគ្នាស្ដារឡើងវិញឧ្យទីក្រុងប៉ោយប៉ែតរបស់យើងក្លាយជាទីក្រុងល្អដើម្បីប្រគូតប្រជែងជាមួយប្រទេសជិតខាងដូចជាស្រុកអារញ្ញជាដើម។ហើយនេះជាលើកទីមួយហើយដែលអាជ្ញារធរកម្ពុជានិងអាជ្ញាធរថៃបានធ្វើបរិស្ថានរួមគ្នា ហើយលោកក៏អំពាវនាវដល់ពលរដ្ឋទាំងអស់នាំគ្នាចូលរួមថែរក្សារបរិស្ថានទាំងអសើគ្នាគីដើម្បីយើងទាំងអស់គ្នា ៕ វណ្ណា