កងរាជអាវុធហត្ថខេត្តបង្ក្រាបរថយន្តសាំយ៉ុង៦គ្រឿង ដឹកឈើគ្រឿងផ្ទះគ្មានលិខិតអនុញ្ញាត្តិ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ អាវុធហត្ថខេត្តស្ទឹងត្រែង សហការណ៍ជាមួយជំនាញរដ្ឋាបាលព្រៃឈើ បើកយុទ្ធនាការ ចុះបង្ក្រាបព្រមទាំងស្ទាក់ចាប់បានរថយន្តសាំយ៉ុងដឹកឈើគ្រឿងផ្ទះ ដែលគ្មានលិខិតអនុញ្ញាតចំនួន៦គ្រឿង ខណៈរថយន្តខាងលើ កំពុងចររាចរណ៍ដឹឈើលើដងផ្លូវ កាលពីវេលាទាបភ្លឺថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង ។

មន្រ្តីអាវុធហត្ថខេត្តបានឲ្យដឹងថា ឈើដែលនៅលើរថយន្តខាងលើនេះ គឺនៅមិនទាន់វាស់វែងនៅឡើយទេ រង់ចាំជំនាញរដ្ឋាបាលព្រៃឈើខេត្តមកទទួល ។

មន្រ្តីអាវុធហត្ថខេត្តបន្តថា ការចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើខាងលើនេះ អាវុធហត្ថមិនបានឃាត់ខ្លួនមនុស្សទេ ព្រោះពេលដែលឃាត់រថយន្តបានភ្លាម តៃកុងរថយន្តក៏បានដាក់មេប្រូចចោលរថយន្តភ្លាមៗផងដែរ ។

បច្ចុប្បន្ន វត្ថុតាងខាងលើ ត្រូវបានអាវុធហត្ថយកមករក្សាទុកនៅទីបញ្ជាការដ្ឋាកងរាជអាវុធហត្ថខេត្ត ដើម្បីទុកប្រគល់​ជូនជំនាញរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្តតាមនិតិវិធី៕ ដោយ ៖ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print