ឃើញនាងក្រមុំស្រុកស្រែនៅសាបព្រោះស្រូវតែម្នាក់ឯង ចូលទៅចាប់រំលោភបានសម្រេចជាប់ខ្នោះនគរបាលល្មម

ចែករំលែក៖

ខេត្តកំពង់ចាម៖ កម្លាំងនគរបាលប៉ុស្តិ៍ សំពងជ័យ ស្រុកជើងព្រៃ បានឃាត់ខ្លួនជន​សង្ស័យ​ម្នាក់តាមពាក្យបណ្តឹង អាណាព្យាបាលនារីរងគ្រោះមា្នក់ជាក្រមុំស្រុកស្រែ ពីបទចាប់រំលោភសេព​សន្ថវៈ​បានសម្រេច គ្រាដែលនារីរងគ្រោះ នៅសាបព្រោះស្រូវស្រែឆ្ងាយពីផ្ទះតែម្នាក់ឯង ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៤០នាទីព្រឹកថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ក្នុងភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងឃាត់ខ្លួនបាននៅម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែលនៅផ្ទះជន សង្ស័យ ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកជើងព្រៃ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទិន លីត អាយុ៤៨ឆ្នាំ មុខរបរ កសិករ មានប្រពន្ធកូនរួចទៅហើយ។ ចំណែកជនរងគ្រោះមានអាយុ១៩ឆ្នាំ។ ទាំងពីរនាក់រស់នៅភូមិ-ឃុំ-ស្រុក ជាមួយគ្នា
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា មុនពេលកើតហេតុ ខ្លួនគេបានដើរ​កាត់វាលស្រែនៅឆ្ងាយពីផ្ទះ ក៏ឃើញជនរងគ្រោះ កំពុងសាបព្រោះស្រូវម្នាក់ឯង ហើយ ដោយឃើញមានសភាពស្ងាត់ល្អ ទើបចូលទៅចាប់រំលោភនារីរងគ្រោះបានសម្រេចតែម្តង បើទោះបីនាងខំរើបម្រះយ៉ាងណាក៏ដោយ ។
ចំណែកនារីរងគ្រោះប្រាប់ថា នៅពេលនោះនាងខំរើបម្រះ និងស្រែកឲ្យគេជួយដែរ តែគ្មានអ្នក នៅក្បែរឮទៅជួយឡើយ ទីបំផុតព្រហ្មចារីរបស់នាងត្រូវជនល្មោភកាមម្នាក់​នេះបំផ្លាញ​ទាល់​តែ​​បាន។ យ៉ាងណាក្រោយពីកើតហេតុ នារីរងគ្រោះបានប្រាប់រឿងរ៉ាវនេះដល់ឪពុកម្តាយ​ឲ្យដឹងក៏ប្រញាប់ទៅប្តឹងនគរបាលប៉ុស្តិ៍ សំពងជ័យ ឲ្យចុះចាប់ខ្លួនបានតែម្តងរួច បញ្ជូនទៅកាន់នគរបាលស្រុកជើងព្រៃដើម្បីចាត់ការតាមច្បាប់៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print