ខេត្តកំពង់ស្ពឺ៖ មន្ត្រីឣាវុធហត្ថមួយរូបបានស្លាប់ដោយដាច់សសៃឈាមនៅផ្ទះប្រពន្ឋចុង បន្ទាប់ពីមន្ត្រីរូបនេះបានចូលនិវត្តន៍រួចមក។ ករណីនេះកើតឡើងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅភូមិព្រៃរំដួល ឃុំសែនដីស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះឈ្មោះរ័ត្ឋ សារី ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិព្រៃរំដួល ឃុំសែនដីស្រុកសំរោងទងខេត្តកំពង់ស្ពឺ។ប្រពន្ឋជនរងគ្រោះឈ្មោះសាយ ថុលអាយុ៤១ឆ្នាំ ។
តាមការសាកសូរប្រពន្ធសពបានបញ្ជាក់ថា សព្វថ្ងៃប្តីរបស់គាត់មានជំងឺលើសឈាមហើយត្រូវលេបថ្នាំជាប្រចាំ តែប្តីគាត់អស់ថ្នាំលេប២ថ្ងៃហើយ។ រហូតមុនពេលស្លាប់ ប្តីរបស់គាត់មានឣាការតឹងសសៃកតែពុំមានថ្នាំលេប ទើបឈាមបុកចូលខួរក្បាលបណ្តាលឣោយស្លាប់បែបនេះ។
ប្រភពបន្តថា ប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់នៅម៉ោង៤ទៀបភ្លឺ ។
សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយដាច់សសៃឈមពិតប្រាកដមែន។ សពត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សេនាស័ក្តិ