នាយចឺម ចាយ១៤ម៉ឺនដុល្លារសង់ផ្ទះឲ្យម្តាយក្រោយតម្លៃខ្លួនហក់ឡើង

ចែករំលែក៖

ភ្នំពេញ ៖ តម្លៃខ្លួនចេញច្រៀងរបស់នាងចឺមបានហក់ឡើងខ្លាំងស្ទើតែស្មើតារាចម្រៀងលំដាប់ជួរមុខក្នុងផលិតកម្មធំៗ។ ក្រោយរកចំណូលបានក្រាស់ក្រែលតារារូបនេះបានចំណាយលុយជាង១៤ម៉ឺនដុល្លារអាមេរិកដើម្បីសង់លំនៅដ្ឋានប្រណីតជូនអ្នកមានគុណ។

ក្រោយធ្វើឲ្យផ្ទុះការគាំទ្រលើវិស័យសិល្បៈចម្រៀងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ នាយចឺម បានផ្អាកការងារកំប្លែងនៅទូរទស្សន៍ដោយងាកមកកើបលុយលើឆាកតន្ត្រីវិញ។ តារាចម្រៀងរូបនេះត្រូវបានគេប៉ាន់ប្រមាណថាអាចរកចំណូលពីការច្រៀងស្មើនឹងតារាចម្រៀងលំដាប់B ដែលមានតម្លៃខ្លួនចម្លោះពី១៣០០ដុល្លារអាមេរិកទៅ២​ពាន់ដុល្លារអាមេរិក ក្នុងការឡើងច្រៀងមួយលើកៗ។ ក្រៅពីការច្រៀងតារារូបនេះធ្លាប់ចាប់បានឱកាសថតភាពយន្តជាច្រើនបន្តបន្ទាប់ និងការបញ្ចេញក្រុមវង់តន្ត្រីសម័យផ្ទាល់ខ្លួនតានទីជនបទស្រុកស្រែចម្ការផងដែរដែល មិនពិបាកនឹងធ្វើឲ្យតារារូបនេះគៀងគរប្រាក់ចំណូលជួយគ្រួសារនោះឡើយ។ ថ្មីៗនេះនាយ ចឺម បានធ្វើពិធី​ក្រុងពាលី​សុំម្ចាស់​ទឹក​ម្ចាស់ដី​ដើម្បីសង់​វីឡា១ ជូនអ្នកមាន​គុណ​របស់ខ្លួន​មានតម្លៃ​ប្រមាណ ១៤ម៉ឺន​ដុល្លារ។ ការសាងសង់​ផ្ទះ​ជូនម្ដាយស្ថិត​នៅ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មសាន់ដេរូបននេះ និយាយថា ការសម្រេចចិត្ត​សាងសង់​ផ្ទះ​ជូនអ្នក​មានគុណ​របស់ខ្លួន គឺដើម្បី​តបស្នងសង​គុណ​អ្នកមានគុណ​ទាំងពីរ បានផ្ដល់​កំណើត រួមនឹង​ការបី​បាច់​ថែរក្សា​រហូតដល់​នាយ មាន​មុខមាត់​ដូចបច្ចុប្បន្ន។ នាយ ចឺម បានបញ្ជាក់ថាទាន់យើង​មានលុយ និងអាចរកលុយ​បានច្រើន។ ដូច្នេះ​យើងត្រូវ​តបស្នង​ទៅគាត់ឱ្យ ចាំដល់​គាត់ស្លាប់ចាំធ្វើ មិនមែន​ជារឿងល្អទេ។នាយចឺមទទួល​ស្គាល់ថា​ថវិការ​សាងសង់​ផ្ទះជូនម្ដាយ គឺបានមក​ពីទីផ្សារ​ចម្រៀង​របស់ខ្លួន​កំពុងឡើង​ខ្លាំងពិត​មែន។

ម្យ៉ាងថវិការ​ទាំងនេះ​ក៏បានមក​ពីការសន្សំ​របស់នាយកាល​នៅក្រុម​កំប្លែង CTN ផងដែរ។ នាយ ចឺម បន្ថែមថា នេះក៏​ជាក្ដី​ស្រមៃ​នាយ បានគិតទុក​ជាយូរយាណាស់​មកហើយ​ផងដែរ។ ដូច្នេះនាយ ពិត​ជារំភើប និងសប្បាយ​រីករាយ​យ៉ាងខ្លាំង​ដែលខ្លួន​អាចបំពេញ​ក្ដីស្រមៃ​ជូនអ្នកមានគុណនោះ៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print