ភ្នំពេញ ៖ កូនស្រីបង្កើតម្ចាស់ផ្ទះសំណាក់ ហូលីដេរ ត្រូវបុគ្គលឹករបស់ខ្លួនចាប់រំលោភបានសម្រេចចំនួនមួយលើកពេលដែលឪពុកម្តាយមិននៅផ្ទះបានរយះពេល២ថ្ងៃទើបបែកការទើបឪពុកនារីរងគ្រោះចាប់ជនល្មើសយកមកប្រគល់ឲ្យសមត្ថកិច្ច។កាលពីព្រឹកថ្ងៃ សៅរ៍ ៨ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៨ នៅចំណុចផ្ទះសំណាក់យីហោ ហូលីដេរ ស្ថិតនៅភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ ផល ណាផា ភេទប្រុសអាយុ២០ឆ្នាំ មុខរបរជាអ្នកគិតលុយក្នុងផ្ទះសំណាក់ ហូលីដេរ និងស្នាក់នៅទីនោះបន្ទប់លេខ១A ជាន់ផ្ទាល់ដី មានស្រុកកំណើត ភូមិកំពង់លាវ ឃុំលេខ២ ស្រុកកំពង់លាវ ខេត្តព្រៃវែង។ ចំណែកនារីរងគ្រោះមានឈ្មោះ លី សុខដានេ (ល.ស.ដ.ន) អាយុ១៥ឆ្នាំត្រូវជាកូនម្ចាស់ផ្ទះសំណាក់យីហោ ហូលីដេរ។
យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ បានឲ្យដឹងថានៅមុនថ្ងៃកើតហេតុកន្លងមកនាងតែងតែដើរទៅគាស់បន្ទប់ជនសង្ស័យដើម្បីសុំខ្ចីទូរស័ព្ទដៃរបស់គាត់មកលេងហ្គេមលុះដល់ថ្ងៃទី២២ខែមីនាឆ្នាំ២០១៨រូបនាងបានដើរទៅខ្ចីទូរស័ព្ទពីជនសង្ស័យម្តងទៀតដោយថ្ងៃនោះឪពុកម្តាយរបស់នាងមិននៅផ្ទះទេគឺទៅខេត្តបាត់ដំបង។នាងបន្តទៀតថានៅថ្ងៃដដែលនាងក៍ដើរទៅគួសទ្វារបន្ទប់ជនសង្ស័យក្នុងបំណងខ្ចីទូរស័ព្ទមកលេងហ្គេមដូចលើកមុនពេលនោះស្រាប់តែជនសង្ស័យបានទាញដៃនាងចូលទៅក្នុងបន្ទបរបស់គេហើយបានធ្វើសកម្មភាពចាប់ស្រាតខោរអាវនាងរួចរំលោភរហូតបានសម្រេចចំនួន១លើកតែម្តងពេលនោះនាងខំរើបំរាស់ដែតែរើមិនរួច។
នារីរងគ្រោះបន្តថា នៅពេលដែលជននោះធ្វើសក្មភាពរំលោភរួចនាងក៍ស្លៀកសម្លៀកបំពាក់ហើយក៍ដើរចេញមកខាងក្រៅពេលនោះជនសង្ស័យបានដើរមកកន្លែងនាងអង្គុយហើយនាងក៍និយាយថាចាំមើលខ្ញុំប្រាប់ឪពុកម្តាយខ្ញុំ!ពេលនោះជនសង្ស័យឈ្មោះ ផល ណាផា បានប្រាប់នាងថាកុំប្រាប់គាត់អីបើប្រាប់គាត់បានអីមកវិញយ៉ាងច្រើនបានត្រឹមជាប់គុកហ្នឹង។ទើបនៅទី២៤ខែមីនាឆ្នាំ២០១៨ នាងក៍ប្រាប់ពីដំណើររឿងឲ្យឪពុកម្តាយដឹងហើយឪពុកនាងបាននាំខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចធ្វើការសាកសួរតែម្តង។
តាមចម្លើយសារភាពរបស់ជនសង្ស័យប្រាប់សមត្ថកុច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភលើនារីរងគ្រោះពិតប្រាកដមែនបានសម្រេចចំនួនមួយលើកប៉ុន្តែគ្មានការបំខិតបំខំទេ។
បច្ចប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់បន្តតាមនិតិវិធី៕ ដោយ៖ តុង សីហា