ផ្ទុះអាវុធនៅផ្សាទំនើបបារាំង ស្លាប់និងរបួសជាច្រើន

ចែករំលែក៖

ប្រធានាធិបតីបារាំង លោក​ Emmanuel Macron ​បានប្រកាសឲ្យដឹងថា ប៉ូលិសម្នាក់បាន សម្រេច ជំនួស ចំណាប់ខ្មាំង នៅក្នុងការបាញ់ប្រហារនៅក្នុង ផ្សាទំនើប បណ្តាលឲ្យរងរបួសធ្ងន់។ សារព័ត៌មាន ប៊ីប៊ីស៊ី នៅថ្ងៃទី​២៤ខែមីនាបានប្រកាសថា មន្ត្រីប៉ូលិសដែលជំនួសនោះ​ឈ្មោះ​ Arnaud Beltrame ​អាយុ​៤៥ឆ្នាំ។

ការបាញ់ប្រហានៅផ្សាទំនើប Super U ​ស្ថិតនៅស្រុក Trebes ​ភាគខាងត្បូង ប្រទេសបារាំង​។ ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់មានឈ្មោះ Redouane Lakdim ​អាយុ​២៥ឆ្នាំ ត្រូវបានប៉ូលិសបាញ់សម្លាប់ ក្រោយបើកការវាយប្រហារ​៣លើកផ្សេងៗគ្នា។

ប្រធានាធិបតីបារាំង លោក​ ម៉ាក្រុង បានឲ្យដឹងថា មានពលរដ្ឋ ១៥នាក់រងរបួស ក្នុងនោះមាន​២នាក់រងរបួសធ្ងន់​។ ប្រធានាធិបតីបានបញ្ចាក់ទៀតថា នេះជាសកម្មភាពវាយប្រហារភេរវកម្ម ធ្វើឡើងដោយក្រុមភេរវកម្ម​អិស្លាមជ្រុលនិយម។

សារព័ត៌មាន​ BBC ​បានផ្សាយថា ការបាញ់ប្រហារចាប់ផ្តើមឡើង នៅព្រឹកថ្ងៃទី​២៣ខែមីនា នៅទីក្រុង​ Carcassonne ​។នៅទីនោះជនដៃដល់បានប្លន់រថយន្តដោយបាញ់អ្នកបើកបរឲ្យរងរបួសធ្ងន់ ​និងសម្លាប់អ្នកដំណើរម្នាក់​។ក្រោយមកជនដៃដល់អាយុ​២៥ឆ្នាំបន្តបាញ់ប៉ូលិស យ៉ាមល្បាត​ម្នាក់ឲ្យរងរបួស ពេលកំពុងបើកបរទៅកាន់ផ្សាទំនើប Super -U ។​នោះទីនោះ ជនល្មើសបានបាញ់សម្លាប់​ពលរដ្ឋម្នាក់ និងបុគ្គលិកផ្សាទំនើបម្នាក់​ ហើយចាប់ស្រ្តីម្នាក់ធ្វើជាចំណាប់ខ្មាំង។ នៅពេលនោះ ប៉ូលិស ឈ្មោះ​ Beltrame ​បានស្ម័គ្រចិត្តធ្វើជាចំណាប់ខ្មាំង ជំនួស ស្ត្រីខាងលើ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក​ Gerard Collomb ​ បានលើកសរសើរដល់ ប៉ូលិសក្លាហាន ។ ចំណែកប្រធានាធិបតីបារាំង លោកម៉ាក្រុងបញ្ចាក់ថា ប៉ូលិស ដែលលះបង់នោះបានជួយសង្គ្រោះអាយុជីវិតជាច្រើន​ និងធ្វើឲ្យប្រទេសបារាំងមានមោទនភាព ។

ចាប់តាំងពីឆ្នាំ​២០១៥មក បារាំង តែងតែរងការវាយប្រហារជាច្រើនលើក សម្លាប់មនុស្សស្លូតត្រង់ជាច្រើន។ នៅថ្ងៃទី ១៣ខែវិច្ឆិកាឆ្នាំ​២០១៥​មានការបាញ់ប្រហារ​នៅពហុកីឡាដ្ឋាន​អន្តរជាតិ និង ហាងកាហ្វេ រួមទាំង មហោស្រប នៅទីក្រុងប៉ារីស សម្លាប់មនុស្ស​១៣០នាក់។ នៅថ្ងៃទី​១៤ខែកក្កដាឆ្នាំ​២០១៦ មានការវាយប្រហារដោយបើករថយន្តបុក នៅឆ្នេរសមុទ្រ​ទីក្រុង Nice ​សម្លាប់មនុស្ស ៨៦នាក់ ។ ការវាយប្រហារខាងលើបង្ករឡើងដោយក្រុមភេរវកម្ម​ IS ៕

ដោយ៖សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print