ផឹកស្រាសស្រវឹង បង្កើត​ភ្លើងប្រច័ណ្ឌ​ ផ្ទុះ​ហិង្សាកាប់គ្នារបួសស្ទើរបាត់បង់ជីវិត

ចែករំលែក៖

ខេត្តក្រចេះ​ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗបន្ទាប់ពីផឹកស្រាសស្រវឹងហើយបង្ករអំពើហឹង្សាយកពូថៅទៅកាប់បុរស់វ័យចំណាស់ម្នាក់ទៀតបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងដោយសារភ្លេីងប្រច័ណ្ឌកំពុងបញ្ជូនសង្គ្រោះបន្ទាន់ភ្លាមៗនៅមណ្ឌលសុខភាពឃុំ។

ហេតុកាណ៍ប្រើអំពើហឹង្សារជនបង្ករយកពូថៅទៅកាប់បុរសវយ័ចំណាស់ម្នាក់បណ្តាលឱ្យរងរបួសស្ទើរបាត់បង់ជីវិតនោះបានកើតឡើងនៅវេលា​ម៉ោង៤រសៀលថ្ងៃព្រហស្បតិ៍៦កើតខែចេត្រឆ្នាំរការនពស័ក២៥៦១ត្រូវនិងថ្ងៃទី២២ខែមិនាឆ្នាំ២០១៨​ស្ថិតក្នុង ភូមិ​ចឹ​ង ឃុំ​ឃ្សឹមស្រុកស្នួលខេត្តក្រចេះ​។​

ប្រភពពី​នគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថាករណី​ហឹង្សានេះបង្កដោយជនសង្ស័យ​ឈ្មោះ ធី សុផល ភេទ ប្រុស​អាយុ ២៩​ឆ្នាំ ជន​ជាត​ខ្មែរ រស់នៅ​ភូមិ​ឃុំកើតហេតុខាងលើដោយ​បាន​ធ្វេី​សកម្មភាពយក​ពូថៅកាប់ទៅលេីជនរងគ្រោះ​វ​យ័​ចំណាស​ឈ្មោះ សាន់ សារឿន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយគ្នា ដែលកំពុងតែ​អង្គុយនៅក្នុងផ្ទះកើតហេតុ​។

ហើយក៏ត្រូវបានជនដៃដល់នោះទាញពូថៅយកទៅកាប់ចំនួន២ពូថៅបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងន់ ។

ហើយក៏ត្រូវបានសាច់ញ្ញាតិ​គ្រុមគ្រួសារ​បញ្ជូនទៅ​សម្រាកព្យាបាលនៅមណ្ឌល​សុខភាព​ឃុំ​ឃ្សឹ​ម ស្រុកស្នួលភ្លាមៗបន្ទាប់ពីកើតហេតុនោះផងដែរ។​

​គ្រោយពី​កេី​ត​ហេតុកម្លាំង​អធិការដ្ឋាននគរបាលស្រុកស្នួលចុះទៅដល់បានធ្វើការឃាត់ខ្លួនជនសង្ស័យនោះខណៈដែលជនសង្ស័យកំពុងតែគេចខ្លួនតែគេចមិនផុតនោះមកសួរនាំនៅអធិការដ្ឋានស្រុកស្នួល។

​គ្រោយពី​កម្លាំង​ជំនាញ​សួរនាំ ជនសង្ស័យ បាន​សារភាពថាមូលហេតុដែល​ខ្លួន​កាប់​ជនរងគ្រោះ​នោះដោយសារកើតចេញពីភ្លើងប្រចណ្ឌប្រពន្ធរបស់ខ្លួនជាមួយនិងជនរងគ្រោះ​។

ហេី​យ​ខ្លួន​ក៏បាន​ផឹកស្រា ស ស្រវឹង​ក៏មាន​ចិត្ត​ខឹង​ជាមួយ​ជនរងគ្រោះ​យ៉ាងខ្លាំងទើបទាញយកបានពូថៅទៅកាប់ជនរងគ្រោះនោះតែម្តងបណ្ដាលអោយ​ដួល​ទៅ​និង​ដី​ស្ទើរ​បាត់​បង់ជីវិត។

ក្រោយមក​ខ្លួន​បាន​រត់​ចេញពី​កន្លែង​កេី​ត​ហេតុ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែម្តង ។

​ក្រោយពីឃាត់ខ្លួនបានជនដៃដល់​សមត្ថកិច្ចបាន​ឃុំខ្លួន​បណ្ដោះអាសន្ននៅ​អធិការដ្ឋាននគរបាលស្រុកស្នួលដើម្បី្ដកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះចាត់ការតាមនិតិវិធី ៕ ​ដោយ:ជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print