ផ្ទះលក់ឥវ៉ាន់ចាប់ហួយត្រូវអាគ្គិភ័យលេបត្របាក់អស់៣ខ្នង ទំហំនាំការខូចខាតប្រមាណជាង១០ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តក្រចេះ ៖ លំនៅឋានប្រជាពលរដ្ឋចំនួនបីខ្នងត្រូវបានអាគ្គីភ័យលេបត្របាក់នាវេលារំលងអាធ្រាតអស់ទាំងស្រុងសរុបជាង១០មុឺនដុលា។

ហេតុការណ៍អាគ្គីភ័យលេបត្របាក់លំនៅឋាននោះបានកើតឡើងនៅវេលាយប់សុក្រ៧កើតឈានចូលថ្ងៃសៅរិ៍៨​កើតខែចេត្រឆ្នាំរកានព្វស័កព.ស២៥៦១ត្រនិងយប់ថ្ងៃទី២៣ឈានចូលថ្ងៃទី២៤ខែមិនាឆ្នំ២០១៨ស្ថិតនៅភូមិតាលុសឃុំបុសលាវស្រុកចិត្របុរី ខេត្តក្រចេះ ។

លោកឧត្តមសេនីយ៍ត្រី ច្រឹង ផល្លី ស្នងការរងនគរបាលខេត្តក្រចេះទទួលផែនពន្លត់និងបង្ការអគ្គីភ័យបានឱ្យដឹងថាអគ្គីភ័យបានឆាបឆេះផ្ទះលក់ឥវ៉ាន់ចាប់ហួយនោះសរុបការខួចខាងជាទឹកប្រាក់អស់ជាង១០ម៉ឺនដុល្លារហើយមិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់នៅឡើយទេ ។

លោកបន្តថាអាគ្គីភ័យនោះបានឆេះផ្ទះអស់ចំនួន០៣ខ្នងផ្ទះដែលម្ចាស់ផ្ទះរងគ្រោះ ទី១- ឈ្មាះ ទុយ បូរ ភេទប្រុស អាយុ ៥២ឆ្នាំ និងប្រពន្ធឈ្មាះ ដានីឆេះផ្ទះ០២ខ្នងមានទំហំ៧ម៉ែត្រX១៦ម៉ែត្រ និងមួយទៀតទំហំ៧,៣០ម៉ែត្រX១២ម៉ែត្រសង់អំពីឈើប្រក់ក្បឿងឆេះទាំងស្រុង។

សម្ភារៈខូចខាតៈរួមមាន៖ មាស១០ដំឡឹង,ប្រាក់ដុល្លារ៤០,០០០ដុល្លា ប្រាក់រៀល៨០លានរៀល, ម៉ូតូ០១គ្រឿងនិងគ្រឿងទេសក្នុងផ្ទះសំរាប់លក់គិតជាប្រាក់ដុល្លាប្រហែលជាង ១០ម៉ឺនដុល្លារ ។

ម្ចាស់ផ្ទះរងគ្រោះទី២- ឈ្មាះ ខ្វង ស្រីនាង ភេទស្រី អាយុ ៣៤ឆ្នាំ និងប្តីឈ្មោះ ម៉េង សាមុត អាយុ៣៧ឆ្នាំឆេះផ្ទះទំហំ៧ម៉ែត្រX១២ម៉ែត្រឆេះអស់ទាំងស្រុងសម្ភារះខូចខាតសរុបប្រហែល​ ៦​ពាន់​ដុល្លារ ។

លោកស្នងការរងបានបញ្ជាក់បន្ថែមថាមូលហេតុដែលបង្កឲ្យមានអគ្គីភ័យនេះពុំដឹងមូលហេតុពិតប្រាកទេ គ្រាន់តែដឹងថា ភ្លើងចាប់ផ្តើមឆេះចេញពីផ្ទះដាក់ស្រូវដែលម្ចាស់មិននៅនិងរីករាលដាលឆេះទាំងស្រុងតែម្តង។

លោកថាករណីនេះប្រើប្រាស់រថយន្តអន្តរាគមន៍ចំនួន០៣គ្រឿងរបស់ស្នងការ​ដ្ធានចំនួន០២គ្រឿង និងរថយន្តអធិការដ្ធានស្រុកចិត្របូរី០១គ្រឿង ប្រើប្រាសទឹកចំនួន២០រថយន្តនិងគ្មានមនុស្សរងរបូសឬស្លាប់នោះឡើយ។
ប្រតិបត្តិការនេះរហូតដល់ម៉ោង៥និង៣០នាទីភ្លឺទើបបានរលត់ទាំងស្រុង។

បច្ចុប្បន្នករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវជុំវិញករណីគ្រោះអគ្គីភ័យខាងលើហើយអាជ្ញាធរក៏បានរៀបចំនិងនាំយកសម្ភារៈផ្តល់ជូនជនរងគ្រោះដើម្បីជួយដោះស្រាយ​ការលំបាកជាបណ្តោះអាសន្នបន្តទៀតផងដែរ៕ដោយ:ជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print