លោក ឈៀង ឡាក់ អភិបាលរងខេត្ត នឹងលោកអភិបាលស្រុក អញ្ជេីញរៀបចំក្រុងពាលី សុំសេចក្តីសុខ ក្នុងពិធីបុណ្យប្រាសាទព្រះគោ ជាទំនៀមទំលាប់ប្រពៃណី នឹងវាយខែលជាប្រវត្តិចម្បាំងតស៊ូ កុំឲ្យខ្មាំងឈ្លានពានទឹកដី

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោក ឈៀង ឡាក់ អភិបាលរងខេត្ត និងលោកសន សារឿន អភិបាលនៃគណៈអភិបាលស្រុក ថាឡាបរីវ៉ាត់ នឹងមន្ត្រីអ្នកមុខអ្នកការ ជាមួយកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​​ ជុំវិញ ស្រុកព្រមទាំងប្រជាពលរដ្ឋ ជាច្រើន បានអញ្ជេីញចូលរួមជាច្រើនកុះករ ក្នុងពិធីតាំងបុណ្យប្រាសាទព្រះគោនេះផងដែរ មានការវាយខែល ទាញ ព្រាត់ជាល្បែងប្រជាប្រិយ មានរយៈពេលបីថ្ងៃជារៀងរាល់ឆ្នាំ គឺក្នុងចុងខែមីនា ពោលជិតចូលឆ្នាំប្រពៃណីខ្មែរ គឺចាប់ថ្ងៃទី២៣.២៤.២៥ ដើម្បីរំលឹកដល់គុណបុព្វបុរស ដែលហានបូរជាសាច់ស្រស់ ឈាមស្រស់ មិនខ្លាចពលីជីវិត ដើម្បីទឹកដីដែលបុព្វបុរសបន្សល់ ទុកឲ្យ តាំងពីរយូរលង់ណាស់មកហើយ ដែលមិនអាចបំភ្លេចបាន ស្ថិតនៅចំណុចទួល ប្រាសាទព្រះគោ ក្នុងភូមិថាឡា ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក អភិបាលរងខេត្ត ក៍ដូចអភិបាលស្រុកថាឡាបរីវ៉ាត់ បានអានសន្ទរៈកថា នឹងពាំនាំនូវការនឹករលឹក របស់សម្តេចទាំងពីរដែលតែងតែ នឹករលឹកដល់ប្រជាពលរដ្ឋ ដែលជាកូនចៅរបស់សម្តេច។

ហើយលោកអភិបាលបានមានប្រសាសន៍ថា ពិធីបុណ្យប្រាសាទព្រះគោ នឹងវាយខែលនេះគឺមានជាយូរយាណាស់មកហើយ ហើយគេតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំ មិនដែលខាននោះទេ ហើយពិធីក្រុងពាលីនេះ មានរៀបចំអសនៈប្រាំពីរជាន់ មាននំណែកចេកអំពៅ អ៊ុចទៀនធូបជាដើម រួចព្រះសង្ឃសូត្រមុន ចំរើនព្រះបរឹទ្ធ ប្រោសព្រហ្មដល់ដល់មន្ត្រីរាជការ នឹងប្រជាប្រពលរដ្ឋទូទាំងប្រទេស សុំនូវសេចក្តីសុខនិងឧទ្ទិសកោសល្យរំលឹកគុណ ដល់បុព្វបុរសខ្មែរយើង រួចមានប្រគុំភ្លេងពិនពាត្យ ថ្វាយជូនដល់ព្រះគោដែល មានបុណ្យបារមីដែលប្រជាពលរដ្ឋ តែងតែមកបុណ្យស្រន់សំសេចក្តីសុខ ដែលប្រាសាទព្រះគោមានបារមី ជាវត្ថុសក្ខ័សិទ្ធដែលពួគគាត់ជឿនៅការបុណ្យស្រន់តៗគ្នាមជាយូរយាមកម្លេះ ។

លោកអភិបាលបានបន្តទៀតថា ក្នុងពិធីនេះ មិនអាចបាត់បង់បានទេហើយមានការចូលរួមពីរខេត្ត គឺខេត្តព្រះវិហារ នឹងខេត្តស្ទឹងត្រែងយើង មិនអាចបាត់បង់បានទេមានតែភូមិភាគឥសាន្តយើងទេ សូមបងប្អូនប្រជាពលរដ្ឋទូរទាំងប្រទេស មេត្តាចូលរួមសប្បាយក្នុងពិធីនេះ នឹងជួយគាំទ្រវប្បធម៍មួយនេះ កំឲ្យបាត់បង់នេះជាប្រវត្តតស៊ូរបស់ខ្មែយើង ទើបមានសុខសានត្រាមកដល់ពេលនេះ ហើយក៍មានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃយើងផងដែរ មានសម្តេចទើបមានសន្តិភាព មានសម្តេចទើបមានការអភិវឌ្ឃន៍មានសម្តេចទើបមានសិទ្ធសេរីភាព។

ដោយ៖ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print