លោកពូ​ទី​ន​នឹង​ធ្វើ​អ្វី​ប្រសិនបើ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​វាយប្រហារ​ភេរវកម្ម​នៅ​លើ​ទឹកដី​រុ​ស្ស៊ី​

ចែករំលែក៖

​ករណី​យន្តហោះ​រុ​ស្ស៊ី​ធ្លាក់​នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​នា​ពេល​កន្លង​មក​ថ្មីៗ​ បាន​ធ្វើ​ឲ្យ​មានការ​ព្យាករណ៍​ថា​ ប្រសិនបើ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​អាច​បាញ់​ទម្លាក់​យន្តហោះ​រុ​ស្ស៊ី​ និង​វាយប្រហារ​ភេរវកម្ម​នៅ​លើ​ទឹកដី​រុ​ស្ស៊ី​នោះ​តើ​ប្រធានាធិបតី​ពូ​ទី​ន​នឹង​ធ្វើ​អ្វី​?

tin

​សារព័ត៌មាន​រុ​ស្ស៊ី​បាន​ផ្សាយ​ថា​ ប្រសិនបើ​ក​ហេតុការណ៍​នោះ​កើតឡើង​ពិតមែន​គឺជា​ ឧបសគ្គ​ដ៏​ធំធេង​សម្រាប់​ប្រទេស​រុ​ស្ស៊ី​និង​ជា​ការ​ប្រឈម​មុខ​របស់​លោកពូ​ទី​ន​។​ បើ​មានការ​វាយប្រហារ​ទៅ​លើ​រុ​ស្ស៊ី​ តើ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​អាច​រក្សា​ការ​ធ្វើសង្គ្រាម​វាយប្រហារ​ទៅ​លើ​ក្រុម​IS​ នៅ​ក្នុង​ប្រទេស​ស៊ី​រី​ទៀត​ដែរ​ឬទេ​?​ ការ​វាយប្រហារ​នោះ​ជា​ចំណុច​ធ្វើ​ឲ្យ​ក្រុម​ភេរវកម្ម​បង្កើត​ការ​វាយប្រហារ​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី​។​

​កន្លង​មក​រុ​ស្ស៊ី​ក៏​បាន​ប្រឈម​មុខ​នឹង​ការ​គម្រាមកំហែង​ពី​ក្រុម​ភេរវកម្ម​នៅ​តំបន់​Chechnya​ និង​មក​ពី​តំបន់​ជា​ច្រើន​ទៀត​នៅ​ភាគ​ខាងជើង​តំបន់​Kavkaz​ ប៉ុន្តែ​រុ​ស្ស៊ី​នៅ​តែ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​នៅ​ស៊ី​រី​។​ សកម្មភាព​ទាំងនោះ​អាច​ធ្វើ​ឲ្យ​រុ​ស្ស៊ី​ប្រែក​ក្លាយជា​គោលដៅ​ថ្មី​សម្រាប់​វាយប្រហារ​ភេរវកម្ម​។​

​មេដឹកនាំ​ក្រុម​Al​ Nusra​ ដែល​ជា​សាខា​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​ នៅ​ក្នុង​ប្រទេស​ស៊ី​រី​ បាន​អំពាវនាវ​ដល់​ខ្មាន់កាំភ្លើង​ទាំងអស់​បើក​ការ​វាយប្រហារ​ទៅ​លើ​ទាហាន​និង​ពលរដ្ឋ​រុ​ស្ស៊ី​ជា​ការ​សងសឹក​ដល់​រុ​ស្ស៊ី​ដែល​បាន​វាយប្រហារ​ទៅ​លើ​ក្រុម​IS​ នៅ​ក្នុង​ប្រទេស​ស៊ី​រី​។​

​មេដឹកនាំ​Al​ Nusra​លោក​ Abu​ Mohammed​ Al​ Jolani​ ធ្លាប់​បាន​ប្រកាស​ថា​ការ​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី​ចូល​ក្នុង​ទឹកដី​ស៊ី​រី​គឺជា​មុខព្រួញ​ចុង​ក្រោយ​ក្នុង​ចំណោម​មុខព្រួញ​ទាំងអស់​របស់​សត្រូវ​ក្រុម​អិ​ស្លា​ម​។​ លោក​បាន​អំពាវនាវ​ដល់​ក្រុម​ឧទ្ទាម​នៅ​តំបន់​Kavkaz​ បើក​ការ​វាយប្រហារ​បណ្តេញ​រុ​ស្ស៊ី​ចេញពី​សមរភូមិ​នៅ​ក្នុង​ទឹកដី​ស៊ី​រី​។​

​នៅ​ពេល​ដែល​យន្តហោះ​រុ​ស្ស៊ី​ធ្លាក់​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មក​ ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​បាន​ប្រកាស​ថា​ជា​ទ​ង្វើ​របស់​ក្រុម​ខ្លួន​។​ ពេល​នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បើក​ការ​ស្រាវជ្រាវ​បញ្ជាក់​ការ​ពិត​ពី​មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​យន្តហោះ​ដឹក​អ្នកដំណើរ​ដែរ​ឬទេ​។​ អ្នកឯកទេស​អាកាសចរណ៍​របស់​រុ​ស្ស៊ី​បាន​បញ្ជាក់​ថា​យន្តហោះ​ធ្លាក់​មិន​បណ្តាល​មក​ពី​អាកាសយានិក​ឬ​បញ្ហា​បច្ចេកទេស​នោះ​ឡើយ​។​ទាំងនោះ​ហើយ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ថា​យន្តហោះ​នោះ​ពិតជា​រង​ការ​វាយប្រហារ​ភេរវកម្ម​៕

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print