ខេត្ដរតនគិរី៖ សម្រាប់មណ្ឌល២ ក្នុងការប្រកួតជម្រុះកីឡាអេឡិចត្រូនិក ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៥នេះ ក្រុមដែលត្រូវបន្ដឡើងទៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រនិងផ្ដាច់ព្រ័ត្រនៅឯខេត្ដកំពត នោះបានរកឃើញហើយកាលពីសបា្ដហ៍កន្លងទៅគឺក្រុម Tiger GNX និង Five-Furious តំណាងឱ្យខេត្ដរតនគិរីទាំង២ ក្រុមប្រចាំតំបន់ទី២ដោយទទួលបានសិទ្ធិប្រកួតក្នុងកម្មវិធីបុណ្យសមុទ្រនាខែធ្នូ ឆ្នាំ០១៥ ។
ការប្រកួតជ្រើសរើសជើងឯកកីឡា អេឡិចត្រូនិកថ្នាក់ជាតិ ឬហៅថា CCC ប្រចាំឆ្នាំ២០១៥ បានរកឃើញក្រុមខ្លាំង ចំនួន២តំបន់ហើយគឺទី១-ក្រុម You Will Know មកពីខេត្ដកណ្ដាល និងក្រុម Over Come មកពីខេត្ដស្វាយរៀង រីឯ តំបន់ទី២មានដូចជាខេត្ដរតនគិរី, មណ្ឌលគិរី, ស្ទឹងត្រែង និងខេត្ដក្រចេះ ក្រុមចំនួន៨ចូលរួមហើយបែងចែកជា២ពូលជាលទ្ធផលក្រុមដែលមានឱកាស ទៅប្រកួតនៅក្នុងបុណ្យសមុទ្រនោះគឺ ក្រុមTiger GNX និង Five-Furious តំណាងឱ្យខេត្ដរតនគិរី ។
ការប្រកួតវគ្គជម្រុះប្រចាំតំបន់កាលពីចុងសបា្ដហ៍កន្លងទៅក្រុម Tiger GNX បានយកឈ្នះក្រុម GNX Killer ក្នុងលទ្ធ ផល ៥-២ ខណៈដែលក្រុម Five-Furious បានយកឈ្នះក្រុម First Blood ដោយលទ្ធផល ៥-០ ហើយក៏ទទួលបាន សិទ្ធិទៅប្រកួតក្នុងកម្មវិធីបុណ្យសមុទ្រ នៅឯខេត្ដកំពត ។
លោកលន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបាន ប្រាប់ឱ្យដឹងថាក្រុម Tiger GNX និង Five-Furious ត្រូវប្រកួតគ្នានៅវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងកម្មវិធីបុណ្យសមុទ្រដើម្បីស្វែងក្រុមចំណាតថ្នាក់ លេខ១ទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ និងលេខ២ទទួលបានប្រាក់រង្វាន់ចំនួន ១០០០ដុល្លារ មុនពេលក្រុមទាំង២បន្ដ ប្រកួតវគ្គផ្ដាច់ព្រ័ត្រស្វែងរកជើងឯក ទូទាំងប្រទេស ។
អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិក រូបនេះបានបន្ដទៀតថា សហព័ន របស់លោកបានរួមសហការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិង ទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ និង ICT Cambodia ប្រកាសថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រធ្វើឡើងបន្ទាប់ពីបញ្ចប់ការប្រកួតតាមតំបន់ទាំង៦ទូទាំង ប្រទេសដោយទុកតែ១៦ក្រុមប៉ុណ្ណោះ យកទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រនាថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៥នៅពិធីបុណ្យសមុទ្រខេត្ដ កំពត ។ ក្នុងនោះក្រុមជ័យលាភីលេខ១ ទទួលបានថវិកាចំនួន៣ពានដុល្លារ ក្រុម លេខ២ទទួលបានថវិកាចំនួន២ពានដុល្លារ និងក្រុមលេខ៣ទទួលបានថវិកាចំនួន ៥រយដុល្លារ ៕
ដោយ៖ សារីម