យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដឹកទំនិញពីប្រទេស សិង្ហបុរីទៅកាន់ទីក្រុងកូឡាឡាំពួរបានចុះចតជាបន្ទាន់នៅកោះបាលីប្រទេសឥណ្ឌូនេស៊ីក្រោយពេលសត្វចៀមនៅលើយន្ដហោះចំនួន២្ប១៨៦ក្បាលបញ្ចេញលាមកធ្វើឱ្យជះខ្លិនខ្លាំងបណ្ដាលឱ្យប្រព័ន្ធប្រកាសអាសន្ននៅលើយន្ដហោះបញ្ចេញពន្លឺឡើង។
ក្រុមជួយសង្គ្រោះបន្ទាន់មិនបានរកឃើញមានអ្វីខុសប្លែក គ្មានផ្សែងឬគ្មានសញ្ញាឆេះណាមួយកើតឡើង។ ក្រោយរយៈពេល៣ម៉ោងដែលចុះចតនៅលើកោះបាលី ជើងហោះហើរ្សឈ- ៧១០៨ បានហោះហើរឡើងវិញទៅកាន់គោលដៅនៅកូឡាឡំពួរ។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីបានឱ្យដឹងថា សត្វចៀមនៅលើយន្ដហោះនោះបញ្ចេញលាមកទើបប្រព័ន្ធប្រកាសអាសន្នបញ្ចេញពន្លឺឡើង ចំណែកយន្ដហោះមិនមានអ្វីខុសប្រក្រតីនោះឡើយ ៕
ប្រែសម្រួល៖ ម៉ែវ សាធី