ការ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​ចាំបាច់​ត្រូវ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​

ចែករំលែក៖

​ភ្នំពេញ​៖​ ដើម្បី​ឱ្យ​ការ​អភិវឌ្ឍ​វិស័យ​ កីឡាបាល់ទាត់​នៅ​កម្ពុជា​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​ចាំបាច់​ត្រូវ​មាន​ ការ​ចូលរួម​ដោយ​មិន​អាច​ខ្វះ​បាន​ពី​វិស័យ​ ឯកជន​នានា​តាម​រយៈ​ការ​ឧបត្ថម្ភ​នៅ​ក្នុង​ ព្រឹត្ដិការណ៍​ប្រកួត​កីឡាបាល់ទាត់​ដែល​ រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ កម្ពុជា​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ទ្វីប​ ។​

IMG_6160

​លោក​ ខៀវ​ សា​ម៉េ​ត​ អនុប្រធាន​ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ថ្លែង​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​ ចាប់​ដៃគូ​រវាង​សហព័ន្ធ​បាល់ទាត់​ នឹង​ ក្រុមហ៊ុន​យ៉ា​ន់​ម៉ា​របស់​ជប៉ុន​ឧបត្ថម្ភ​ដល់​ ក្រុម​ជម្រើសជាតិ​ជា​ផ្លូវការ​សម្រាប់​ ឆ្នាំ​២០១៥-២០១៦​នៅ​ទីស្នាក់ការ​ NOCC​ កាលពី​រសៀល​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​កន្លង​ទៅ​ថា​ ការ​អភិវឌ្ឍន៍​វិស័យ​ កីឡាបាល់ទាត់​ចាំបាច់​ត្រូវ​មានការ​ចូល​ រួម​ពី​វិស័យ​ឯកជន​ទើប​អាច​ធ្វើ​ឱ្យ​វិស័យ​ កីឡាបាល់ទាត់​កម្ពុជា​រីក​ចម្រើន​ និង​ទទួល​ បានការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ក៏​ដូច​ ជា​ប្រជាពលរដ្ឋ​កម្ពុជា​ដែរ​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ វិស័យ​ឯកជន​ គឺជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ ប៉ុន្ដែ​ទន្ទឹម​នឹង​ ការ​ឧបត្ថម្ភ​តាម​រយៈ​ពាណិជ្ជកម្ម​ផ្សេងៗ​ នៅ​ក្នុង​កម្មវិធី​ប្រកួត​ថ្នាក់​ជាតិ​ក៏​ដូច​ជា​ ថ្នាក់​តំបន់​វិស័យ​ឯកជន​ទទួល​បាន​ផល​ ប្រយោជន៍​ពី​វិស័យ​កីឡាបាល់ទាត់​ពាស​ ពេញ​ផ្ទៃ​ប្រទេស​ ហើយ​ផលិតផល​ដែល​ វិស័យ​ឯកជន​ផ្សាយពាណិជ្ជកម្ម​ជាមួយ​ សហព័ន្ធ​បាល់ទាត់​មាន​វិសាលភាព​ទូលំ​ ទូលាយ​ពាសពេញ​ពិភពលោក​ ។​

​ទន្ទឹម​នឹង​ការ​លើក​ឡើង​របស់​លោក​ ខៀវ​ សា​ម៉េ​ត​ អនុប្រធាន​សហព័ន្ធ​កីឡា​ បាល់ទាត់​កម្ពុជា​ខាងលើ​នេះ​ដែរ​ លោក​ កូ​ហ្ស៊ូ​ តា​ស៊ី​ម៉ា​ អនុប្រធាន​សហព័ន្ធ​កីឡា​ បាល់ទាត់​ជប៉ុន​ និង​ជា​សមាជិក​គណៈ​ ក​ម្មា​ធិ​ការ​ប្រតិបត្ដិ​របស់​សហព័ន្ធ​កីឡា​ បាល់ទាត់​ពិភពលោក​ (FIFA)​ មាន​ ប្រសាសន៍​កត់សម្គាល់​ជុំវិញ​ការ​រីក​ ចម្រើន​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ យ៉ាង​ដូច្នេះ​ថា​ បច្ចុប្បន្ន​កីឡាករ​ជម្រើស​ ជាតិ​កម្ពុជា​ពិតជា​មានការ​រីក​ចម្រើន​គួរ​ ឱ្យ​កត់សម្គាល់​។​ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​ ខាងលើ​នេះ​បាន​នាំ​ឱ្យ​ក្រុមកីឡា​បាល់ទាត់​ ជម្រើសជាតិ​កម្ពុជា​ហក់​ចូល​មួយ​ជំហាន​ ទៀត​ក្នុង​ព្រឹត្ដិការណ៍​ប្រកួត​កីឡាបាល់ទាត់​ វគ្គ​ជម្រុះ​ជុំ​ទី​២​ប្រចាំ​តំបន់​អាស៊ី​ផង​ដែរ​។​

​លោក​ កូ​ហ្ស៊ូ​ តា​ស៊ី​ម៉ា​ មាន​សង្ឃឹម​ ថា​ នៅ​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ខាង​មុខ​ គឺជា​ជំនួប​ប្រកួត​រវាង​ក្រុម​ជម្រើស​ ជាតិ​កម្ពុជា​នឹង​ក្រុម​ជម្រើសជាតិ​ជប៉ុន​។​ កាល​នៅ​ទីក្រុង​តូ​ក្យូ​ដែល​ជប៉ុន​ធ្វើ​ជា​ ម្ចាស់ផ្ទះ​មាន​អ្នកគាំទ្រ​ចូល​ប្រមាណ​ជាង​ ៣​ម៉ឺន​នាក់​ ប៉ុន្ដែ​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ ម្ចាស់ផ្ទះ​ “​ខ្ញុំ​សង្ឃឹមថានឹង​មាន​អ្នក​គាំ​ ទ្រ​ចូល​ទស្សនា​ប្រមាណ​ជាង​៥​ម៉ឺន​នាក់​”​ ដូច្នេះ​ការ​គាំទ្រ​របស់​ទស្សនិកជន​ គឺជា​ ការ​ចូលរួម​អភិវឌ្ឍន៍​កីឡាបាល់ទាត់​នៅ​កម្ពុជា​តាម​រយៈ​ការ​ទិញ​សំបុត្រ​ ហេតុ​ ដូច្នេះ​វិស័យ​ឯកជន​ពិតជា​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ចាប់​ដៃគូ​ផ្សាយពាណិជ្ជកម្ម​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​ កម្ពុជា​ពីព្រោះ​ផលិតផល​របស់​អស់​ លោក​អ្នក​អាច​នឹង​ទៅ​ដល់​គ្រប់​ទីកន្លែង​ នៅ​លើ​ពិភពលោក​ ។​

នៅ​ក្នុង​សន្និសីទ​ សារព័ត៌មាន​ខាងលើ​នេះ​លោក​ ខេន​ អា​រ៉ា​គី​ នាយក​ប្រតិបត្ដិ​របស់​ក្រុមហ៊ុន​ យ៉ា​ន់​ម៉ា​បាន​ប្រគល់​ថវិកា​ចំនួន​៥​ម៉ឺន​ ដុល្លារ​ទៅ​*​លោក​ ខៀវ​ សា​ម៉េ​ត​ សម្រាប់​ ការ​ឧបត្ថម្ភ​ ក្រុម​ជម្រើសជាតិ​ដែល​ចូល​ រួម​ប្រកួត​វគ្គ​ជម្រុះ​ FIFA​ World​ Cup​ រុ​ស្ស៊ី​២០១៨៕

...

ដោយ៖ ​សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print