អូស្ត្រាលីបានផ្តល់សិទ្ធិរស់នៅតំបូងគេបង្អស់ដល់ជនភៀសខ្លួនស៊ីរី និងអីរ៉ាក់ចំនួន៤គ្រួរសារ ក្នុងចំណោមជនភៀសខ្លួនជាង១២ពាន់នាក់ដែលអូស្ត្រាលីបានសម្រេចឲ្យចូលរស់នៅក្នុងទឹកដីរបស់ខ្លួន ។
នៅក្នុងពិធីនៅហ្ស៊កដង នាឱកាសបំពេញទស្សនកិច្ចទៅកាន់ជំរំជនភៀសខ្លួន Zaatari របស់អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីទទួលបន្ទុកអន្តោប្រវេសន៍ និងការពារព្រំដេនអូស្ត្រាលី លោក Peter Dutton បានផ្តល់ទិដ្ឋការដល់៤គ្រួរសារ ដែលមានកុមារដល់ទៅ១២នាក់ ។
ក្នុងចំណោមគ្រួសារតែបានផ្តល់សិទ្ធិឲ្យរស់នៅក្នុងប្រទេសអូស្ត្រាលីមានមួយគ្រួសារកាន់សាសនាអិស្លាមនិកាយសាន់នីមកពីពីក្រុងហូម ជាតំបន់រងការវាយប្រហារខ្លាំងបំផុត ។ មួយគ្រួរសារទៀត មកពីទីក្រុង Mosul ប្រទេសអីរ៉ាក់ ត្រូវក្រុមអិស្លាមបង្កើតរដ្ឋគ្រប់គ្រង។ ចំណែកពីរគ្រួសារទៀត មានសាច់ញាតិរស់នៅអូស្ត្រាលីធានា។
តាមប្រសាសន៍របស់លោក Dutton មានជនភៀសខ្លួនប្រមាន១០០នាក់ទៀតនឹងត្រូវបានផ្ទល់ទិដ្ឋាការឲ្យចូលរស់នៅក្នុងប្រទេសអូស្ត្រាលីក្នុងឱកាសបុណ្យគ្រិស្មាសខាងមុខ ។ ចំណែកអ្នកដទៃទៀតត្រូវរង់ចាំជាបន្តទៀត។
នៅក្នុងប្រទេសហ្ស៊កដងនាពេលនេះ មានជនភៀខ្លួនស៊ីរីប្រមាណ៦សែននាក់ ជនភៀសខ្លួនមួយចំនួនបានរស់នៅក្នុងជំរុំ Zatariបាន៤ឆ្នាំទៅហើយ ។
ប៉ុន្តែ ដោយសារតែមិនអាចរកការងារធ្វើបាន និងស្បៀងអាហារថយចុះជនភៀសខ្លួនជាច្រើនបានចាកចេញពីប្រទេសហ្ស៊កដង ព្យាយាមចូលទៅកាន់តំបន់អឺរ៉ុប បង្កឲ្យមានវិបត្តិជនភៀសខ្លួននៅអឺរ៉ុបតែម្តងរហូតមកទល់ពេលនេះ មិនទាន់អាចដោះស្រាយបញ្ចប់នៅឡើយ ៕
ប្រែសម្រួល៖ ម៉ែវ សាធី