ធ្វើបុណ្យ​ទាន់​ខែភ្លឺ​ជួយ​សង្គ្រោះ​កុមារ​របួស​ជំងឺ​ដូច​ប្រោស​សត្វលោក

ចែករំលែក៖

​ភ្នំពេញ​៖​ ទឹកប្រាក់​ចំនួន​៥​ពាន់​ដុល្លារ​ អា​មេ​រិ​ក​ដែល​ជា​អំណោយ​សប្បុរសធម៌​ របស់​លោកស្រី​ឧត្ដមសេនីយ៍ទោ​ឧកញ៉ា​ លឹ​ម​ ម៉ា​រី​ណា​ នាយករង​នាយកដ្ឋាន​ព័​ត៌​ មាន​នៃ​អគ្គនាយកដ្ឋាន​យោធ​សេវា​ក្រសួង​ ការពារ​ជាតិ​ និង​លោក​ឧកញ៉ា​ ហូ​ ចំរើន​ ប្រធាន​ក្រុមហ៊ុន​សាមគ្គី​អភិវឌ្ឍន៍​បាន​ បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ជួយ​ដល់​មន្ទីរ​ ពេទ្យ​គន្ធបុប្ពា​កាលពី​រសៀល​ថ្ងៃ​ទី​៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ ដើម្បី​សង្គ្រោះ​កុមារ​ កម្ពុជា​ដោយ​មិន​គិត​កម្រៃ​មក​ពី​២៥​ រាជធានី​-​ខេត្ដ​ ដែល​ពិនិត្យ​ព្យាបាល​កុមារ​ ក្នុង​មួយ​ថ្ងៃៗ​រហូត​ដល់​ជាង​១​ពាន់​នាក់​ ។​

IMG_6671

​នេះ​ជា​កាយវិការ​មនុស្សធម៌​ពិតៗ​ របស់​ពលរដ្ឋ​កម្ពុជា​ជា​បន្ដបន្ទាប់​ដែល​ បាន​បរិច្ចាគ​ធនធាន​របស់​ខ្លួន​ជួយ​ទ្រទ្រង់​ ចំពោះ​វិស័យ​សុខាភិបាល​ដែល​មាន​ សប្បុរសជន​ជា​ជនជាតិ​បរទេស​ និង​ជា​ នាយក​មន្ទីរពេទ្យ​ ។​

​លោក​វេជ្ជបណ្ឌិត​ Denis​ Laurent​ អនុប្រធាន​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ពា​ បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ ដែល​បាន​ចូលរួម​ចំណែក​ផ្ដល់​នូវ​ធនធាន​ របស់​ខ្លួន​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​ក្នុង​ការ​ ព្យាបាល​ជំងឺ​កុមារ​កម្ពុជា​ក្នុង​រយៈពេល​ ជាង​២៣​ឆ្នាំ​កន្លង​ទៅ​នេះ​ ។​ ជំនួយ​មនុស្ស​ ធម៌​នា​ពេល​នេះ​គឺជា​ការ​ជួយ​សង្គ្រោះ​ ដល់​ជីវិត​មនុស្ស​ ពិសេស​កុមារ​ដែល​ ជួប​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ដែល​ មន្ទីរពេទ្យ​យើងខ្ញុំ​ជួប​បញ្ហា​ថវិកា​សម្រាប់​ ចំណាយ​គិត​ជា​ទឹកប្រាក់​ច្រើន​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំៗ​ ។​ ប៉ុន្ដែ​ដោយ​ទឹកចិត្ដ​ មនុស្សធម៌​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ទូទៅ​បាន​បរិច្ចាគ​ធនធាន​ទោះ​តិច​ក្ដី​ ច្រើន​ក្ដី​ យើងខ្ញុំ​ទទួល​ដោយ​ក្ដី​រីករាយ​ ដើម្បី​ជួយ​សង្គ្រោះ​ដល់​កុមារ​ទាំងអស់​ ដែល​លោកស្រី​អស់លោក​ឃើញ​នៅ​ ទីនោះ​ជា​សក្ខីភាព​ស្រាប់​ ។​

​លោកស្រី​ឧត្ដមសេនីយ៍ទោ​ឧកញ៉ា​ លឹ​ម​ ម៉ា​រី​ណា​ ជំនួស​មុខ​ឱ្យ​សប្បុរសជន​ ព្រមទាំង​សហការី​ទាំងអស់​បាន​សម្ដែង​ សមានចិត្ដ​រំភើប​រីករាយ​ឥត​ឧបមា​ ចំពោះ​ទឹកចិត្ដ​ កាយវិការ​របស់​អស់​ លោក​ លោកស្រី​វេជ្ជបណ្ឌិត​ គ្រូពេទ្យ​ក្នុង​ រយៈពេល​កន្លង​មក​បាន​ខិតខំ​បំពេញ​ភារ​ កិច្ច​គួរ​ឱ្យ​គោរព​កោតសរសើរ​ក្រៃ​លែង​ ។​ លោកស្រី​ លឹ​ម​ ម៉ា​រី​ណា​ បាន​សន្យា​ថា​ នឹង​កៀរគរ​មិត្ដភក្ដិ​ក៏​ដូច​ជា​សប្បុរសជន​ ដទៃ​ទៀត​ចូលរួម​ជា​ធនធាន​ជួយ​ដល់​ មន្ទីរពេទ្យ​គន្ធបុប្ពា​នា​ពេល​ក្រោយៗ​ទៀត​ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ ។​

​ក្នុង​ឱកាស​នោះ​ដែរ​លោកស្រី​ និង​ សហការី​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​កុមារ​ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ ពេទ្យ​ដោយ​ទឹកមុខ​រីករាយ​ ៕​

IMG_6651IMG_6644IMG_6638

...

ដោយ៖ សុខដុម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print