ទំនិញ​គេ​ពន្ធ​រាប់​ពាន់​មុខ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ និង​បិទ​ទីតាំង​ស្ដុក​ទំនិញ​ ជា​បណ្ដោះអាសន្ន

ចែករំលែក៖

​ខេត្តសៀមរាប​៖​ សមត្ថកិច្ច​ចម្រុះ​បាន​សម្រេច​បិទ​ទីតាំង​ស្ដុក​ទុក​ទីតាំង​ស្ដុក​ទំនិញ​មួយ​កន្លែង​ជា​បណ្ដោះអាសន្ន​ ដើម្បី​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់​ បន្ទាប់​ពី​ឈ្មួញ​នាំ​ចូល​ទំនិញ​នោះ​ពី​ប្រទេស​ថៃ​ តាម​ច្រក​ទ្ធា​រ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​គ្មាន​ច្បាប់​។​

sresm

​កម្លាំង​ចម្រុះ​រួម​មាន​ កង​រា​អាវុធហត្ថ​ខេត្ត​មន្ត្រី​សាខា​គយ​ ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ ជួន​ សុ​បញ្ញា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​ចុះ​ប្រ​តិ​ប​តិ្ត​ការ​ឆែកឆេរ​ទីតាំង​ស្តុ​ប​ទំនិញគេចពន្ធ​នោះ​ ស្ថិត​នៅ​មុខ​អតីត​សាលាខេត្ត​ចាស់​ ក្នុងភូមិ​មណ្ឌល​២​ សង្កាត់​សា្វ​យ​ដង្គំ​ ក្រុង​សៀមរាប​ ។​

​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ទំនិញគេចពន្ធ​មួយ​កន្លែង​នេះ​ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុង​ក្រុង​សៀមរាប​តាំងពី​ល្ងាច​រហូត​ដល់​យប់​ថ្ងៃ​ទី​០៤​ខែវិច្ឆិការ​ឆ្នាំ​២០១៥​ តាម​ប្រភព​ពី​មន្ត្រី​គយ​បានដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៥​ខែវិច្ឆិការ​នេះ​ថា​ ការ​ឆែកឆេរ​ទំនិញគេចពន្ធ​មួយ​កន្លែង​នេះ​ ដោយ​មានការ​សហការ​បាន​ល្អ​ ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ និង​សុំ​យោបល់​ពី​តំណាង​អយ្យការ​ខេត្ត​ ឆែកឆេរ​ រក​ឃើញ​ទំនិញគេចពន្ធ​នេះ​។​លោក​បាន​បន្ដ​ថា​ទំនិញ​ចម្រុះ​ចំនួន​២០​មុខស្មើ​នឹង​២៩៨០​មុខ​ ដែល​មាន​ម្ចាស់​ទីតាំង​មានឈ្មោះ​ មួ​ ជូរ​ ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​ មានស្រុក​កំណើត​ នៅ​ទីរួមខេត្ត​កំពង់ចាម​ បច្ចុប្បន្ន​សា្ន​ក់​នៅ​ភូមិ​មណ្ឌល​២​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​។​សមត្ថកិច្ច​បាន​កងរាជអាវុធហត្ថ​ខេត្ត​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​បណ្តោះ​អ​សន្ន​នៅ​នឹង​កន្លែង​តាម​បញ្ជា​របស់​ថ្នាក់លើ​។​

​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​ ថា​ ក្រោយ​ពី​បាន​ធ្វើការ​ឆែកឆេរ​ទីតាំង​ខាងលើ​អស់​មួយ​យប់​រួម​មក​ ត្រូវ​បាន​ថ្នាក់លើ​ឱ្យ​កម្លាំង​ដេក​យាម​ការពារ​ទីតាំង​និង​ម្ចាស់​ទីតាំង​ជាមួយ​និង​មន្ត្រី​គយ​ អស់​មួយ​យប់​ទើប​ថ្នាក់លើ​ចាត់ការ​បន្ត​។​ចំពោះ​ទំនិញគេចពន្ធ​ទាំង​២៨៩០​មុខ​ ត្រូវ​បាន​ខាង​មន្ត្រី​សាខា​គយ​និង​រដ្ឋាករ​ខេត្តសៀមរាប​ យក​ទៅ​ទុក​នៅ​កន្លែង​ទីស្នាក់ការ​គយ​ ដើម្បី​ឲ្យ​ម្ចាស់​ត្រូវ​ធ្វើការ​ពិន័យ​ទៅ​តាម​ច្បាប់​គយ​ ។​

​ចំណែក​ម្ចាស់​ទីតាំង​បាន​ប្រាប់​ថា​ ទំនិញ​ទាំង​អស់នេះ​ខ្ញុំ​បាន​ទិញ​មក​ពី​ថៃ​ តាម​ច្រក​ទ្ធា​រ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ និង​បាន​បង់​ឱ្យ​មន្ត្រី​គយ​នៅ​តាម​ច្រក​រួចរាល់​ អស់ហើយ​ ថែម​ទាំង​គយ​នោះ​បាន​ចេញ​បង្កាន់ដៃ​ឱ្យមក​ខ្ញុំ​វិញ​ ដោយ​មិន​បាន​បិត​តែម​ឱ្យ​ខ្ញុំ​ទាល់តែ​សោះ​ ទើប​មក​ដល់​ខេត្តសៀមរាប​ ឃើញ​មន្ត្រី​គយ​ចុះ​មក​ធ្វើការ​បិទ​ទីតាំង​របស់ខ្ញុំ​ ហើយ​យក​ឥ​វ៉ា​ន់​ទាំងនោះ​ទៅ​ទុក​នៅ​ស្នាក់​ការ​សាខា​គយ​ទឹក​វិល​ទៀត​ ដោយ​ចោទប្រកាន់​ថា​ ទំនិញគេចពន្ធ​ទៅ​វិញ​ ដែល​ហៅ​ថា​នេះ​ជា​ភាព​អយុត្តិធម៌​៕​

sresm (2)sresm (1)

...

ដោយ៖ ជា​និ​ន្ដ​រ៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print