ខេត្តរតនគិរី៖ រថយន្តពីរគ្រឿងបុកគ្នានៅលើផ្លូវចំណោតបង្កឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ព្រមទាំងព្រួយបារម្មណ៍ចំពោះការធ្វើដំណើររបស់ពួកគាត់នៅតាមដងផ្លូ ។
ហេតុការណ៍កម្រកើតមានគ្រោះថ្នាក់ដ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ១២និង១០នាទី ថ្ងៃត្រងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅត្រង់ចំណុចអូរត្រាវ ស្តិតនៅភូមិភ្នំ សង្កាត់យក្យឡោម ក្រុងបានលុង ។
តាមប្រភពពីអ្នកបើកបររថយន្តម៉ាកសាំយ៉ុងត្រូវបានគេស្គាល់ឈ្មោះ ភេន បូរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរបានឲ្យដឹងថា ខណៈដែលខ្លួនកំពុងបើកបរចុះចំណោតភ្នំក្នុងទិសដៅពីកើតមកលិចដោយមានផ្ទុកឥវ៉ាន់ចាប់ហួយពេញចេញពីព្រំដែនវៀតណាម ចូលក្រុងបានលុងលុះមកដល់កន្លែងកើតហេតុខាងលើស្រាប់តែឃើញរថយន្តម៉ាកតូយូតាមួយបាំងកន្លះ ពណ៍កណ្តុរប្រមេះពាក់ស្លាកភ្នំពេញ2Z-5617 បើកបរក្នុងទិសដៅពីលិចទៅកើតឡើងចំណោត ក្នុងល្បឿនលឿនដោយសាររថយន្តបង្កហេតុខាងលើនេះ បើកជែងរថយន្តម៉ាកយីឌុប ចៃដន្យបើកជែងមិនផុត ក៍មកបុករថយន្តកំពុងចុះចំណោតចំយ៉ាងពេញទំហឹងបណ្តាលឲ្យធ្លាក់ផ្លូវចូលប្រឡាយតែសំណាងល្អពុំមានគ្រោះថ្នាក់ដល់អាយុជីវិតនរណាម្នាក់ឡើយ ។ ចំណេរថយន្តសាំយ៉ុងរងការខូចខាតខាងមុខផ្នែកខាងឆ្វេង ។
ប្រភពបន្តទៀតថា តៃកុងរថយន្តបង្កត្រូវបានគេស្គាល់ឈ្មោះ ម៉ូដ កាលីង ភេទប្រុស អាយុ៤០ឆ្នាំជនជាតិខ្មែរ ជាមន្ត្រីនគរបាល ។ រថយន្តជនរងគ្រោះម៉ាកសាំយ៉ុង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2Q-8560 ។
ក្រោយពេលកើតហេតុប៉ូលិសចរាចរណ៍ជើងគោកខេត្តសហការជាមួយនគរបាលប៉ុស្ថ៍យក្យឡោម បានចុះមកដល់កន្លែងកើតហេតុ ដោយភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយភាគីរថយន្តបង្កសងសំណងចំនួន៤៥០$ ទៅរថយន្តជនរងគ្រោះដើម្បីបញ្ចប់រឿងមិនរំខានដល់សមត្ថកិច្ច ៕
...
ដោយ៖ អ៊ុចសាវុទ្ធ