ភ្នំពេញ៖ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានបកស្រាយ ឱ្យអស់ចិត្ដជូនប្រជាពលរដ្ឋឱ្យបានជ្រាប ពាក់ព័ន្ធការផ្អាកពិធីបុណ្យអុំទូកនៅរាជ ធានីភ្នំពេញដែលចេញសារាចរណែនាំ រួចហើយ ។ វាជាការបកស្រាយព្រោះ ការប្រមាថតាមរយៈការធ្វើអត្ថាធិប្បាយ ការវិភាគបែបណានោះគឺជាភាពព្រហើន ដែលមិនអាចទទួលយកបាន ។
ក្នុងឋានៈ ជាអ្នកចុះហត្ថលេខារឿងនេះត្រូវបាន ពិគ្រោះជាមួយប្រធានរដ្ឋសភា, ជាមួយ បណ្ដាឧបនាយករដ្ឋមន្ដ្រីយ៉ាងហ្មត់ចត់ ហើយទូលថ្វាយនៅពេលដែលចូលគាល់ ព្រះមហាក្សត្រ និងសម្ដេចម៉ែថា ឆ្នាំនេះ ពិធីបុណ្យអុំទូកអត់អុំទេ ហើយបានចុះ ហត្ថលេខាណែនាំមួយផ្អាកពិធីបុណ្យ អុំទូក ។
សម្ដេចតេជោមានប្រសាសន៍បក ស្រាយបែបនេះនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីធ្លាមុខវត្ដបទុមវតីក្នុង ឱកាសអញ្ជើញជាអធិបតីក្នុងពីធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងការ ពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូក្នុងរាជ ធានីភ្នំពេញជំហានទី៣ ក្រោមហិរញ្ញ ប្បទានឥតសំណងរបស់ប្រទេសជប៉ុន ។
ទាក់ទិននឹងបញ្ហាខាងលើនេះសម្ដេច តេជោមានប្រសាសន៍ថា សូមអ្នកធ្វើ អត្ថាធិប្បាយ, អ្នកវិភាគចេញមកនិយាយ គ្នា ឥឡូវតាមការព្យាករណ៍ទឹកនៅមាន កម្រិតទាបមិនអាចប្រារឰពិធីនេះបាន ទេ ។ ឥឡូវនេះទឹកនៅ៥ម៉ែត្រចុះទម្រាំ ដល់ថ្ងៃដែលត្រូវប្រារឰពិធីនៅសល់ ប្រមាណជា២០ថ្ងៃទៀតនឹងកាន់តែចុះ ទៅទៀត តើការអុំទូកទៅយ៉ាងម៉េច? គឺ អុំមិនកើតទេ វាជាបច្ចេកទេសគឺមិន អាចទៅរួចទេ ។ លោកឯងអុំខ្លួនឯង ខ្ញុំ ជួយចេញលុយឱ្យ ។
សម្ដេចតេជោមានប្រសាសន៍ថា “មានអ្នកវិភាគ និងអ្នកតំណាងរាស្ដ្រ បក្សប្រឆាំងខ្លះហ៊ានរហូតថា រាជរដ្ឋាភិ បាលមិនហ៊ានចាត់ធ្វើបុណ្យអុំទូកខ្លាច បក្សសង្គ្រោះជាតិធ្វើបាតុកម្ម, ខ្លាចប្រជា ជនចូលក្រុងច្រើន” ។
សម្ដេចតេជោបានបកស្រាយថា “អស់លោកហាក់ដូចជាជ្រុលហួសហេតុ ពេកហើយ តែលោកប្រយ័ត្នគេតាម ដល់ផ្ទះទៀតណា ខ្ញុំមិនមែនគំរាមអស់ លោកទេ…អស់លោកនិយាយឡើងខ្លាច ប្រជាជនចូលក្រុងច្រើន…ខ្ញុំចង់ឱ្យប្រជា ជនមកលេងក្រុងភ្នំពេញ ចង់ឱ្យមកលេង ទោះមិនមានប្រារឰពិធីបុណ្យមែន ក៏ប៉ុន្ដែ នៅមានពិធីដទៃផ្សេងៗទៀតដូចពេល មានបុណ្យអុំទូកអ៊ីធចឹងដែរ គឺមានការ ប្រគុំតន្ដ្រី, ការសម្ដែងសិល្បៈ, ការតាំង ពិព័រណ៍នៅគ្រប់កន្លែងដែលបានរៀបចំ ដូចឆ្នាំមុនៗរួមទាំងការអុជកាំជ្រួច…”។
សម្ដេចមានប្រសាសន៍បន្ដថា ការ ផ្អាកពិធីបុណ្យអុំទូកនេះមានផលលំបាក ដល់ប្រជាពលរដ្ឋនៅតាមដងទន្លេ ដូច ជាការដាក់ទូកយកមកអុំ ដូចជានៅខេត្ដ កំពង់ធំមានការលំបាក ព្រោះកាលពីមុន ទឹកចូលទៅទន្លេសាប ការទម្លាក់ទូកមក តាមទន្លេសាបដើម្បីយកមកអុំ ឥឡូវ អត់មានទឹកចេញពីទន្លេសាបផង គឺមាន ការពិបាកណាស់ បើដាក់តាមរថយន្ដគឺ មានការខូចខាតដល់ទូក ព្រោះទូកល្បីៗ មិនអាចដាក់បានទេ ត្រូវតែបណ្ដែតតាម ទឹក ។ អ្នកនៅតាមដងទន្លេមេគង្គបើ គ្មាន១ម៉ឺនដុល្លារពីខេត្ដកំពង់ចាម, ខេត្ដ ក្រចេះគឺទូកមិនអាចមកបានទេសម្រាប់ ពិធី និងអ្នកចំណុះទូក ។
ដូច្នេះសូមអ្នកវិភាគទាំងឡាយយល់ ឱ្យច្បាស់ កុំព្រហើន ខ្ញុំទទួលខុសត្រូវដឹក នាំប្រទេស អស់លោកមានសិទ្ធិ… ក៏ប៉ុន្ដែ សូមអស់លោកមានភាពថ្លៃថ្នូរ ពិចារណា ឱ្យបានហ្មត់ចត់កុំអាងតែខ្លួនមានសិទ្ធិ សេរីភាពក្នុងការបញ្ចេញមតិ ហើយខ្វះ ការទទួលខុសត្រូវ ខ្វះវិចារណញ្ញាណ ។
សម្ដេចតេជោបានសង្កត់ធ្ងន់ទៀតថា សូមអស់លោកត្រូវចាំពាក្យមួយម៉ាត់ ចាំចំណុចមួយឱ្យច្បាស់ថា គេធ្វើរាជរដ្ឋា ភិបាលមានអ្នកគាំទ្រច្រើនជាងបក្ស ប្រឆាំង និយាយគ្នាឱ្យច្បាស់ ។ បើអ្នក ឯងមានសិទ្ធិធ្វើបាតុកម្ម, ខាងអ្នកគាំទ្រ រដ្ឋាភិបាលក៏មានសិទ្ធិធ្វើបាតុកម្មដែរ តែខ្ញុំមិនលើកទឹកចិត្ដឱ្យធ្វើបាតុកម្មទេ ហើយខ្ញុំកាន់តែប្រឆាំងជាមួយនឹងហិង្សាដែលអ្នកប្រឆាំងទាំងឡាយចូលចិត្ដណាស់, ប្រមាថគេ ប្រមាថរហូតដល់នាយករដ្ឋ មន្ដ្រី, ប្រមាថរាជរដ្ឋាភិបាលរួចកើតជា ខ្លាចប្រជាជនចូលទីក្រុងច្រើនពេកធ្វើ បាតុកម្ម ។
សម្ដេចតេជោបានមានប្រសាសន៍ ស្នើសុំប្រជាពលរដ្ឋអញ្ជើញមកចូលរួម សប្បាយនៅទីក្រុងភ្នំពេញក្នុងឱកាសពិធី បុណ្យអុំទូក អកអំបុក សំពះព្រះខែ គ្រាន់ តែមិនមានពិធីបុណ្យអុំទូកប៉ុណ្ណោះ ។ ពិធី ផ្សេងៗទៀតមានសម្រាប់ប្រជាពលរដ្ឋ អញ្ជើញមកកម្សាន្ដសប្បាយរួមទាំង សិល្បករ សិល្បការិនីដែលទើបនឹង ប្រឡងចម្រៀងនៅកម្មវិធីទូរទស្សន៍ហង្ស មាស, ទូរទស្សន៍បាយ័ន, ទូរទស្សន៍ស៊ីធី អិន…។ សូមប្រជាពលរដ្ឋអញ្ជើញមក សប្បាយចូលរួមកម្សាន្ដ ។
ទាក់ទិននឹងហ្វេសប៊ុកចង់មើលបុណ្យ អុំទូកសូមសម្ដេចចាត់តាំងបានទេ? ក្នុង ករណីនេះសម្ដេចតេជោមានប្រសាសន៍ ថា បើក្មួយៗជួយបូមទឹកដាក់ស្រែប្រាំង, ជួយដាំដុះប្រហែលជាល្អជាង ព្រោះពេល នេះជាពេលកំពុងខ្វះទឹក តំបន់នៅតាម មាត់ទន្លេគឺលំបាកហើយ ព្រោះអត់ទឹក ។ សម្ដេចបានណែនាំឱ្យបង្វែរថវិកាដែល ត្រៀមបម្រុងសម្រាប់បុណ្យអុំទូកទៅ សម្រាប់ទិញប្រេងបូមទឹកដាក់ស្រែវិញ។
សម្ដេចបន្ដថា តើរឿងនេះអស់លោក អ្នកវិភាគគិតដូម្ដេច?
ខ្ញុំមិនយល់! ដូចជារពឹសមាត់ម្ល៉េះ! បើគេតបវិញថាគេហ្នឹងហិង្សា, ថាគេ ហ្នឹងផ្ដាច់ការ?
សម្ដេចបានលើកជាសំណួរថា បើខ្ញុំ ផ្ដាច់ការ តើលោកឯងនិយាយដូច្នេះបាន ឬអត់? ដោយសារលោកឯងមានសេរី ភាពហើយ*បានជាលោកឯងនិយាយមក ទាំងទទឹងទិសអ៊ីបចឹង ។
ខ្ញុំគ្រាន់តែបកស្រាយទេដើម្បីឱ្យអស់ ចិត្ដ ព្រោះការប្រមាថតាមរយៈការធ្វើ អត្ថាធិប្បាយវិភាគបែបនេះគឺជាភាព ព្រហើនដែលមិនអាចទទួលយកបានហួស ហេតុពេកហើយ… សូមមេត្ដាយោគ យល់កុំឱ្យកម្ដៅនយោបាយចេះតែក្ដៅ ដោយសារអស់លោក… ល្មមៗបានហើយ កុំយករឿងអុំទូកធ្វើជារឿងនយោបាយ ៕
ដោយ៖ ហេង សូរិយា