ប្រភេទ​កីឡា​យុទ្ធ​គុន​ចម្រុះ​មិន​អាច​ដាក់​បញ្ចូល​ក្នុង​សមាគម​កីឡា​អាស៊ាន​បាន​ទេ​

ចែករំលែក៖

​ភ្នំពេញ​៖​ ប្រភេទ​កីឡា​យុទ្ធ​គុន​ចម្រុះ​ ឬ​ហៅ​ថា​ MMA​ មិន​អាច​ដាក់​បញ្ចូល​ ក្នុង​កម្មវិធី​ប្រកួត​ប្រចាំ​តំបន់​របស់​សមា​ គម​កីឡា​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​ អាស៊ាន​បាន​ទេ​ ពីព្រោះ​កីឡា​ប្រភេទ​នេះ​ ជា​ប្រភេទ​កីឡា​ស្វែងរក​ចំណូល​ឬ​ហៅ​ថា​ (Sport​ Business)​ ។​

លោក វ៉ាត់ ចំរើន វ៉ាស៊ីនតោ1Nagaworld

​លោក​ វ៉ា​ត់​ ចំរើន​ ប្រធាន​សមា​ គម​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ថ្លែង​នៅ​ ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​សណ្ឋាគារ​ ណា​ហ្គា​វើ​ល​បញ្ជាក់​ថា​ កីឡា​យុទ្ធ​គុន​ ចម្រុះ​ដែល​ជាទី​ពេញ​និយម​របស់​មនុស្ស​ សម័យ​ថ្មី​នា​ពេល​នេះ​មិន​អាច​ដាក់​បញ្ចូល​ ក្នុង​ព្រឹត្ដិការណ៍​ប្រកួត​សមាគម​កីឡា​ អាស៊ាន​បាន​ទេ​ ពីព្រោះ​វា​មិនមែន​ជា​ ប្រភេទ​កីឡា​ដែល​មិន​រក​ចំណូល​ដូច​មាន​ ចែង​នៅ​ក្នុង​ធម្មនុញ្ញ​សមាគម​កីឡា​អូ​ឡាំ​ ពិ​ក​នោះ​ទេ​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ ផ្ទុយ​ទៅ​វិញ​ ប្រភេទ​កីឡា​ MMA​ នេះ​ ជា​កីឡា​ម្យ៉ាង​ ស្វែងរក​ចំណូល​ខុស​ពី​កីឡា​ផ្សេងៗ​ដែល​ មាន​ស្រាប់​នៅ​ក្នុង​ព្រឹត្ដិការណ៍​កីឡា​ អាស៊ាន​ ឬ​ហៅ​ថា​ស៊ី​ហ្គេ​ម​ដែល​ប្រមូល​ ផ្ដុំ​ដោយ​កីឡា​ប្រពៃណី​របស់​ប្រទេស​នីមួយៗ​ និង​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក​ ។​ ដោយឡែក​ MMA​ មិន​ស្ថិត​ក្នុង​កីឡា​ទាំង​អស់នោះ​ ទេ​ ។​

​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​ ប្រកួត​ One​ Kingdom​ of​ Khmer​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ ត្រូវ​បាន​លោក​ Vitor​ Cui​ នាយក​ប្រតិបត្ដិ​ One​ Championship​ លើក​ឡើង​ពី​សកម្មភាព​ក្នុង​ការ​រៀបចំ​ ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​នៅ​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​យ៉ាង​ដូច្នេះ​ថា​ ព្រឹត្ដិការណ៍​ One​ Kingdom​ of​ Khmer​ លើក​ទី​២​ នេះ​ប្រាកដជា​អស្ចារ្យ​ដែល​ប្រមូលផ្ដុំ​ ដោយ​សិល្បៈ​យុទ្ធ​គុន​ចម្រុះ​ (MMA)​ កម្រិត​ពិភពលោក​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ កាលពី​ឆ្នាំ​ កន្លង​ទៅ​ព្រឹត្ដិការណ៍​នេះ​ទទួល​បានការ​គាំ​ ទ្រ​ និង​ជោគជ័យ​ដ៏​ធំធេង​ ហើយ​ពិតជា​ កិត្ដិយស​ណាស់​ដែល​ទទួល​បាន​អ្នកគាំទ្រ​ ដ៏​ច្រើន​អម​ដោយ​តារា​ឆ្នើមៗ​ចូលរួម​ កម្មវិធី​របស់​យើង​។​ ហេតុ​ដូច្នេះ​ខ្ញុំ​សង្ឃឹម​ ថា​ ព្រឹត្ដិការណ៍​ One​ Kingdom​ of​ Khmer​ នឹង​ក្លាយជា​រាត្រី​ដ៏​អស្ចារ្យ​មួយ​ ដែល​អ្នកគាំទ្រ​មិន​អាច​បំភ្លេច​បាន​។​

​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ អូ​ឡាំ​ពិ​ក​កម្ពុជា​រូប​នេះ​បាន​ផ្ដាំផ្ញើ​ដល់​ កីឡាករ​កីឡាការិនី​ដែល​មានឈ្មោះ​ចូល​ រួម​ប្រកួត​ក្នុង​ព្រឹត្ដិការណ៍​ One​ Kingdom​ of​ Khmer​ ដែល​រៀបចំ​ដោយ​អង្គភាព​ One​ FC​ ខាងលើ​ប្រកបដោយ​សេចក្ដី​ ថ្លៃថ្នូរ​ បើ​ចាញ់​សូម​ចាញ់​ដោយ​បច្ចេក​ ទេស​ បើ​ឈ្នះ​ដោយ​បច្ចេកទេស​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ ព្រឹត្ដិការណ៍​ នេះ​អាច​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​កីឡាការិនី​ កម្ពុជា​បង្ហាញ​នូវ​ក្បាច់គុន​បុរាណ​ខ្មែរ​ បន្សល់​ទុក​ពី​ដូនតា​របស់​យើង​ ។​ ហេតុ​ ដូច្នេះ​អ្នក​ទាំ​អស់​គ្នា​មិន​ត្រឹមតែ​ចូលរួម​ ប្រកួត​ប្រកបដោយ​សេចក្ដី​ថ្លៃថ្នូរ​ប៉ុណ្ណោះ​ ទេ​ តែ​អ្នក​ទាំងអស់​គ្នា​បាន​ជួយ​អភិរក្ស​ និង​អភិវឌ្ឍ​តាម​រយៈ​ One​ FC​ ដែល​ជា​ ប្រភេទ​កីឡា​ទំនើប​ និង​ទទួល​បានការ​គាំ​ ទ្រ​ពេញ​និយម​ទាំង​ថ្នាក់​តំបន់​ និង​នៅ​លើ​ ពិភពលោក​ ៕​

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print