ខេត្តស្វាយរៀង៖ លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោក អ៊ងរី ព្រះរាជអាជ្ញារងបានដឹកនាំកម្លាំងនគបាលសេដ្ឋកិច្ចស្នងការនគបាលខេត្ត ចុះឆែកឆេរ និងបង្ក្រាបទំនិញគេចពន្ទខុសច្បាប់នៅភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិត និងស្រុកចន្ទ្រា ។
ក្នុងកិច្ចប្រតិបត្តិកានេះ បានធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយជំហានដំបូងចុះឆែកឆេរទីតាំងទី១ គឺចុះឆែកឆេរផ្ទះរបស់ឈ្មោះ មាស សាមី ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត រកឃើញបារី៥៥៥ ដែលគេចពន្ទចំនួន២៥បិច។ បន្ទាប់មកបានបន្តឆែកឆេរទីតាំងទី២ចុះឆែកឆេរនៅភូមិបាវិតកណ្តាលសង្កាត់បាវិតដ៏ដែលរិបអុសបានបារី៥៥៥គេចពន្ធខុសច្បាប់ចំនួន១៨ប៊ិច ។
លុះដល់រសៀលថ្ងៃទី៥ វិច្ឆិកា ដដែល លោកព្រះរាជអាជ្ញាដឹកនាំកម្លាំងនគបាលសេដ្ឋកិច្ចចុះបង្ក្រាបទំនិញខុសច្បាប់ទីតាំងទី០៣ នៅភូមិពោធិឃុំមេសរ ថ្ងក ស្រុកចន្ទ្រា រឹបអុសបានបារី៥៥៥មួយចំនួន”ប្រមាណជា៩ប៊ិច”។
បើតាមសមត្ថកិច្ចនៅមូលដ្ឋានបានឲ្យដឹងថា មានឈ្មួញជនជាតិវៀតណាមយកត្រាក់ទ័រចូលមកដឹកបារីនៅក្នុងទឹកដីកម្ពុជាតាមច្រករបៀងចេញទៅប្រទេសវៀតណាមរៀងរាល់ថ្ងៃមានបារីហ្ស៊ែត និងបារី៥៥៥ បណ្តាលឲ្យខូចផ្លូវលំយ៉ាងធ្ងន់ ហើយបារីមួយចំនួនគឺជាបារីគេចពន្ធខុសច្បាប់ ហើយបារី៥៥៥ដែលសមត្ថកិច្ចរិបអុសបាននោះបានដឹកបញ្ជូនមករក្សាទុកនៅសាលាដំបូងខេត្តដើម្បីដោះស្រាយតាមច្បាប់ ៕
ដោយ៖ យឹម សុថាន