ខេត្តកំពង់ធំ ៖ មានករណីបាញប្លន់យកម៉ូតូ ខណៈឪពុកនឹងកូនប្រុសបានជិ:ម៉ូតូឌុបគ្នាចេញពីភូមិត្រពាំងស្វាយទៅហូបការគេនៅភូមិគូរ លុះហូបការរួចជិ:ម៉ូតូវិលត្រឡប់មកផ្ទះវិញ មកដល់ពាក់កណ្តាលផ្លូវត្រូវក្រុមជនមិនស្គាល់មុខចំនួន៣នាក់ស្ទាក់បាញ់ប្លន់យកម៉ូតូ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង១៩នឹង៣០នាទីយប់ថ្ងៃទី២៥ខែមិនាឆ្នាំ២០១៨ ស្ថិតនៅចំណុចអ្នកតាស្នាយ ចន្លោះភូមិ គូរនឹងភូមិខ្សាច់ល្អិតស្ថិតនៅឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា កូនប្រុសត្រូវចោរបាញ់ចំភ្លៅខាងស្តាំធ្លាយមកខាងឆ្វេងបៀបគ្រាប់ជាប់បណ្តាលអោយរងរបួសធ្ងន់ ចំណែកឪពុកចោរទះកំភ្លៀង៣ទៅ៤ដៃ ជនរងគ្រោះឈ្មោះស៊ុន សេងហៀង ភេទប្រុស អាយុ២៩ (របួសធ្ងន់ចំភ្លៅឆ្វេង) និង ឪពុកឈ្មោះអ៊ុន គីម អាយុ៦០ឆ្នាំរស់នៅនៅភូមិ ត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
យោងតាមសម្តីឪពុកបានប្រាប់ថា ក្រុមចោរប្លន់បានទះគាត់៣-៤កំផ្លៀង ខណៈគាត់និង កូនប្រុសបាន ជិ:ម៉ូតូវិល ត្រឡប់មកផ្ទះវិញ តែចៃដន្យមកដល់ថំណុចកើតហេតុខាងលើ ស្រាប់តែក្រុមចោរមួយក្រុមមានគ្នា៣នាក់យកកាំភ្លើងAKមកភ្ជុងប្លន់យកម៉ូតូឌ្រីមសង់C125ពណ៏ខ្មៅសេរី២០១៧ ស្លាកលេខ២៤២៤ យកម៉ូតូបានហើយក្រុមចោរបានគំរាមឱ្យដោះគ្រឿងអល្ល័ង្គការទៀត ពេលកូនខ្ញុំបានតដៃទើប ចោរបាញ់២គ្រាប់ ១ចំភ្លៅខាងស្តាំហើយធ្លាយគ្រាប់មកបៀមខាងឆ្វេងបណ្តាលឱ្យរបួសធ្ងន់ ១គ្រាប់ទៀតបាញ់ចំដី ក្រោយពីក្រុមចោរបាញ់កូនប្រុសគាត់របួសធ្ងន់ ហើយមកទះកំភ្លៀងគាត់៣ទៅ៤ដៃ ក៍យកម៉ូតូគាត់ទៅដោយសុវត្ថភាព ។
លោក សេង សំ មេបញ្ជាការរងអាវុធហត្ថស្រុកបារាយណ៍បានឱ្យដឹងថា:ក្រោយពីមានសេចក្តីរាយការណ៍ លោកបានដឹកនាំកម្លាំងក្រោមឱវាទចុះទៅដល់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍នឹងធ្វើការបង្ក្រាបក្រុមចោរប្លន់ តែក្រុមចោរទាំងនោះបានយកម៉ូតូជនរងគ្រោះជិ:រត់គេចខ្លួនបាត់ស្រមោល ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ក្រុមចោរប្លន់ទាំងនោះ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់។
ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ចូនទៅ មន្ទីពេទ្យ បង្អែក បារាយណ៍ សន្ទុកតែដោយស្ថានភាពធ្ងន់ធ្ងរ បញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីពេទ្យក្រុងភ្នំពេញបន្ត ៕ ប៊ុនរិទ្ធី