ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ពេលផឹកសុីស្រវឹងខឹងប្រពន្ធស្ទុះទៅយកកាំភ្លេីងដែលខ្លួនលាក់ទុកជាយូរឆ្នាំមកហេីយ នោះមកបាញ់គំរាមប្រពន្ធផ្ទុះអាវុធចំនួន២គ្រាប់យ៉ាងអាណាធិបតេយ្យ ដែលបង្កឡើងដោយជនសង្ស័យហេីយត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបានភ្លាមៗផងដែរ។
ហេតុការណ៍ប្តីបាញគំរាមប្រពន្ធនេះបានកេីតឡើងវេលាម៉ោង១១និង៤០នាទី ថ្ងៃច័ន្ទ១០ កើតខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៨ត្រង់ចំណុចភូមិក្លង់ឡែ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ប្រភបពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបាននោះឈ្មោះ ខ្វែន ពា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិព្នង រស់នូវភូមិឃុំខាងលើហេីយ កម្លាំងសមត្ថកិច្ច ដកហូតយកបានអាវុធAKបត់មួយដើម លេខ៤៣៨៩ អាវុធនេះជនសង្ស័យឆ្លើយថា លាក់ទុកជាយូរមកហើយ។
ក្រោយឃាត់ខ្លួនបានជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាស្រុកកោះញែកដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ ៕ ដោយ:ជីវន្ត