កាលពីថ្ងៃទី២៦ខែមីនា អាមេរិកបានប្រកាសបណ្តេញមន្ត្រីការបរទេសរុស្ស៊ី៦០រូប ដែលជាសកម្មភាព តបតទៅលើប្រទេសរុស្ស៊ី ក្នុងករណី បំពុលចារបុរសជនជាតិរុស្ស៊ី Sergei Skripal នៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស។ ជាមួយគ្នានោះប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីក៏បានដើរតាមកន្លងរបស់អាមេរិក បណ្តេញមន្ត្រីការបរទេសរុស្ស៊ី ផងដែរ។
សារព័តរ៉យទ័របានផ្សាយថា នេះជាសកម្មភាព ចាស់ដៃបំផុត របស់លោកត្រាំ ទៅលើបរទេសរុស្ស៊ីចាប់តាំងពីលោកឡើងកាន់តំណែងប្រធានាធិបតីអាមេរិក។ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអបអរសាទរ ដល់ការសម្រេច ខាងលើរបស់អាមេរិក និងបណ្តាប្រទេសជាមិត្ត ក្នុងនោះមានប្រទេសនៅក្នុងតំបន់អឺរ៉ុប។ នេះជាការបណ្តេញមន្ត្រីការបរទេសរុស្ស៊ីជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់ មកទល់ពេលនេះ ដោយមាន២៤ប្រទេស (វាយប្រហារសមោហភាព) ទៅលើប្រទេសរុស្ស៊ី។
ក្រោយពេលប្រទេសចំនួន២៤បានវាយប្រហារទៅលើរុស្ស៊ី ដោយបណ្តេញមន្ត្រីការបរទេស រុស្ស៊ីក៏បានប្រកាសថា នឹងវាយបកវិញ ដូចទៅនឹងអ្វីដែលអាមេរិកអឺរ៉ុបធ្វើទៅលើរុស្ស៊ី។
ក្នុងចំណោម២៤ប្រទេស ដែល វាយប្រហាររុស្ស៊ីតាមរយៈបណ្តេញមន្ត្រីការបរទេស ក្នុងនោះមាន១៥ប្រទេសជាសមាជិកអឺរ៉ុប រួមជាមួយ កាណាដា អូស្ត្រាលី ។
កាលពីថ្ងៃទី២៦ខែមីនា ប្រទេសទាំងនោះបានសម្រេច បណ្តេញ មន្ត្រីការបរទេសរុស្ស៊ី ក្រោយការចោទប្រកាន់ថារុស្ស៊ីបានបំពុលចារបុរសជនជាតិរុស្ស៊ីនៅអង់គ្លេស។ មេដឹកនាំអឺរ៉ុប ទាំង២៨ប្រទេស បានគាំទ្រ អង់គ្លេស នៅក្នុងរឿង រុស្ស៊ីបំពុលចារបុរស។ ក្នុងចំណោមប្រទេសដែល បណ្តេញ មន្ត្រីការបរទេស ច្រើន ជង គឺ មានអ៊ុយក្រែនឈរលំដាប់ទីពីរបន្ទាប់ពីអាមេរិកដោយ បានបណ្តេញមន្ត្រីការបរទេសដល់ទៅ១៣រូប។
នៅពេលនេះដែរ រុស្ស៊ីក្រោមការដឹកនាំរបស់លោកពូទីន ក៏បានឡើងគម្រោងវាយបកដោយបណ្តេញមន្ត្រីការបរទេស បណ្តាប្រទេសលោកខាងលិច ចេញពីរុស្ស៊ី ដូចដែលបានធ្វើចំពោះអង់គ្លេសដូចគ្នា ។កន្លងមក អង់គ្លេសបានបណ្តេញមន្ត្រីការបរទេសរុស្ស៊ី២៣រូប ហើយរុស្ស៊ីក៏បណ្តាញ មន្ត្រីការបរទេសអង់គ្លេស២៣រូបវិញ ដូចគ្នា។
វិបត្តិការបរទេស កំពុងតែផ្ទុះឡើង រវាងរុស្ស៊ី និងប្រទេសលោកខាងលិច ធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹងថែម ទៀត ក្នុងពេលដែល អាមេរិកអឺរ៉ុប ព្រួយបារម្ភពីការគំរាមកំហែង របស់រុស្ស៊ីដល់ប្រទេសនៅតំបន់អឺរ៉ុបខាងកើតជាប់ព្រំដែនរុស្ស៊ី៕
ដោយ៖ មែវ សាធី