លោកអគ្គលេខាធិការព្រឹទ្ធសភា បានបន្តដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា

ចែករំលែក៖

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៨ លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានបន្តដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា ។ កិច្ចប្រជុំថ្ងៃទីពីរនេះបានលេីកយកប្រធានបទសំខាន់ៗមួយចំនួនមកធ្វេីការពិភាក្សា ៖
១-កិច្ចពិភាក្សាអំពី ការអភិវឌ្ឍនីតិវិធី និងការអនុវត្តជាក់ស្តែង
២-បទបញ្ជាផ្ទៃក្នុង និងកំណែទម្រង់នៅក្នុងរដ្ឋសភាអាហ្រ្វីកខាងត្បូង
៣-ការសាកល្បង របស់សភា Bahrain ក្នុងការធ្វេីប្រាស្រ័យទាក់ទងជាមួយសហគមនានា
៤-ការចូលរួមរបស់សង្គមនៅក្នុងដំណេីរការផ្លាស់ប្តូរនៅក្នុងសភា
៥-សភានិងសង្គមនៅ Costa Rica
ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំខាងលេី លោកអគ្គលេខាធិការ បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Philippe SCHWAB អគ្គលេខាធិការសភាស្វីស និងជាប្រធានសមាគមអគ្គលេខាធិការសភា (President of the ASGP) និងជួបពិភាក្សាការងារជាមួយលោកស្រី Norah Babic ប្រធាននាយកដ្ឋានលេីកកម្ពស់ប្រជាធិបតេយ្យ នៃសហភាពអន្តរសភា ។ ជំនួបខាងលេីធ្វេីឡេីងក្នុងគោលបំណងលេីកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភាស្វីស និងសហភាពអន្តរសភា៕


ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print