ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន នាឱកាសបានអញ្ជើញចុះជួបសំណេះ សំណាលជាមួយកូនក្មួយកម្មករ និងកម្មការិនីប្រមាណ១៤,៦៩៤នាក់ មកពី រោងចក្រសហគ្រាសចំនួន២៣ នៅតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨ នេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ កម្មករ-កម្មការិនីតាមរោងចក្រខ្លះ នៅខេត្តកណ្តាល មានប្រាក់បំណាច់ និងប្រាក់អតីតភាពរហូតដល់ជាង២ម៉ឺនដុល្លារឯណោះ…!!!

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះអត់និយាយសារនយោបាយអីទេ និយាយម្សិលម៉ិញវាគ្រប់គ្រាន់ហើយ គឺ២មិន និង១មាន៖
១/ មិនចរចាជាមួយពួកក្បត់ជាតិ
២/ មិនសុំឱ្យមានការលើកលែងទោស(ក្រុម បក្ខពួក បនភឿនអាក្បត់ជាតិ)
៣/មានការបោះឆ្នោយជាធម្មតានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨

សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះយកបទចម្រៀងចង្វាក់«សារាវ៉ាន់»ជាគោលដើម្បីរាំអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវសារជាថ្មីដល់កម្មករ-កម្មការិនី តាមរោងចក្រទាំងអស់ចូលរួមរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យកម្រិតជីវភាពរបស់កម្មករ-កម្មការិនី កាន់តែល្អប្រសើរឡើង។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ម្ចាស់រថយន្តឈ្នួលទាំងអស់ សូមកុំឡើងថ្លៃក្នុងឱកាសដែលប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំនើតដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខឆាប់ៗនេះ។

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយឥតគិតថ្លៃ។

សម្តេចតេជោ ហ៊ុន សែន​ប្រកាសចូលរួមលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាមួយកម្មករ-កម្មការិនីរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ ដោយគ្មានសុន្ទរកថាឡើយ។

...

សង្កថាសម្តេចតេជោ ហ៊ុន សែន សំណេះ សំណាលជាមួយកម្មករ -កម្មការិនី ប្រមាណ១៤,៦៩៤នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ នៅតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបញ្ចប់នៅវេលាម៉ោង០៨ និង៥០នាទី៕ មរតក ជាតិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print