ភ្នំពេញ៖ វេជ្ជបណ្ឌិតម្នាក់ ដែលបម្រើការនៅមន្ទីរពេទ្យកាល់ម៉ែតបានខ្សឹបថា ដោយសារស្ថានការណ៍ការងារលំបាក លោកមានបំណងលាឈប់ពីការងារនៅឯមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែថ្នាក់ដឹកនាំមន្ទីរពេទ្យនេះមិនអនុញ្ញាត ។ លោកនិយាយថា ប្រាក់ខែមិនដឹងប៉ុន្មានឲ្យពិតប្រាកដ ហើយថ្នាក់ដឹកនាំស្តីបន្ទោស ។ នៅពេលដែលបុគ្គលិកសុំស្នើឈប់ ថ្នាក់ដឹកនាំមិនអនុញ្ញាត ។
គ្រូពេទ្យម្នាក់ផ្សេងទៀតដែលបានឈប់ពីការងារដោយគ្មានការអនុញ្ញាតអះអាងថា កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំក៏បានដាក់ពាក្យលាឈប់ ។ ពាក្យលាឈប់របស់ខ្ញុំគ្រាន់តែជាការជូនដំណឹងដល់ថ្នាក់ដឹកនាំតែប៉ុណ្ណោះ ព្រោះខ្ញុំដឹងថា ការស្នើសុំឈប់ណាមួយមិនត្រូវបានអនុញ្ញាតនោះទេ។
ដូច្នេះ ខ្ញុំគ្រាន់តែដាក់ពាក្យជូនដំណឹងអំពីការឈប់ជារៀងរហូត ដោយសុខចិត្តទៅធ្វើការងារនៅក្រុមហ៊ុនឯកជនមួយវិញ ។
ប្រភពមួយទៀតបាននិយាយថា ប្រសិនបើមានការអនុញ្ញាតដោយត្រឹមត្រូវពីប្រធានស្ថាប័ននេះ មានគ្រូពេទ្យមិនតិចទេ ដែលប៉ុនប៉ងចង់លាឈប់ពីការងារនៅមន្ទីរពេទ្យកាល់ម៉ែត ។ គេមិនដឹងថា មានមូលហេតុអ្វីខ្លះនោះទេ ដែលជំរុញឲ្យគ្រុពេទ្យឆ្អែតចិត្តជាមួយថ្នាក់ដឹកនា ហើយប្រាថ្នាដើរចេញទាំងហ្វូងពីមន្ទីរពេទ្យនេះនោះ ៕
ដោយ៖ ខ្សឹបដាក់ត្រចៀក