ខេត្តពោធិ៍សាត់ ៖ គណៈកម្មការ ផែនភស្តុភារ និងហិរញ្ញវត្ថុនៃ អគ្គស្នការដ្ឋាននគរបាលជាតិកាលព្រឹកថ្ងៃអង្គារ ១១ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យឱសថចំនួន៩១មុខ មុន នឹងបញ្ចូលឃ្លាំងឱសថនៅការិយាល័យសុខាភិបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ឯក ទុយ គឹមស្រេង អនុប្រធានផែនភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការ ត្រួតពិនិត្យឱសថ តំណាងលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ័ត្ន ស្នងការរង បានឲ្យដឹងថា ការបង្កើត គណៈកម្មការត្រួតពិនិត្យឱសថមួយក្រុម ដែលសមាសភាពមកពីការិយាល័យជំនាញចំណុះផែនភស្តុភារ និងហិរញ្ញវត្ថុ ដែលមន្ត្រីទទួលបន្ទុកការងារសុខាភិបាល ទទួលបានពីនាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ ក្នុងគោលបំណង រកឲ្យឃើញនូវបរិក្ខាពេទ្យ តាមតួរលេខដែលទទួលបាន និងធ្វើការបែងចែក ទៅតាមបណ្តាអង្គភាពចំណុះ ស្នងការដ្ឋាននគរបាលខេត្ត សម្រាប់ ព្យាបាលជំងឺជូនកងកម្លាំងនគរបាលជាតិ សំដៅធានាសុខភាព របស់កងកម្លាំងនគរបាល ដើម្បីទ្រោលសភាពការណ៍ក្នុងកិច្ចការពារ ថែរក្សា សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សង្គម នៅមូលដ្ឋាននិងបម្រើសេវាតម្រូវការជូនប្រជាពលរដ្ឋ និងការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ធានាបានស្ថេរភាព ល្អប្រសើរ ។
ការត្រួតពិនិត្យឱសថទាំង៩១មុខនេះ គណៈកម្មការត្រួតពិនិត្យឱសថ បានរកឃើញថា មានភាពវិជ្ជមាន ដោយមិនមានល្អៀងនោះទេ ៕ ប្រាថ្នា