បុរសជនជាតិឥស្លាមម្នាក់ ចេញពីថ្វាយបង្គមក្នុងព្រះវិហា ត្រូវបុរសញៀនថ្នាំប្រចាំភូមិយកបិតប៉័ងតោកាប់ឲ្យរងរបួសជាង១០០ថ្នេរ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាងផ្សារដែកជនជាតិឥស្លាមម្នាក់ ខណៈចេញពីថ្វាយបង្គមក្នុងព្រះវិហារវិញ ត្រូវបានបុរសញៀនថ្នាំប្រចាំភូមិយកកាំបិតប៉ុ័ងតោលបកាប់ពីក្រោយជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរដេរជាង១០០ថ្នេរ កំពុងសំរាកព្យាបាលនៅគ្លីនិកឯកជនមួយកន្លែងស្ថិតនៅក្បែរទីនោះ។

ហេតុការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១៥នាទី ថ្ងៃត្រង់ទី២៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខព្រះវិហារឥស្លាមគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ ភូមិ៣ សង្កាត់ច្រាំង១ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះមានឈ្មោះ ម៉ាត់ លីទូឡោះ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះជួលកើតហេតុខាងលើរងរបួសក្បាលដេរ១០០ថ្នេរនិងរងរបួសស្មាឆ្វេងស្តាំដៃស្តាំដេរ១០ថ្នេរ។ចំណែកឯជនបង្កដែលរត់គេចខ្លួនបាត់នោះមានឈ្មោះលីហាគីមហៅអាច្រឡឺមភេទប្រុសអាយុ២២ឆ្មាំមានមុខរបរមិនពិតប្រាកដស្នាក់នៅកើតហេតុជាមួយគ្នា។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅព្រឹកកើតហេតុជនរងគ្រោះបានចូលថ្វាយបង្គមនៅក្នុងព្រះវិហាគីឡូម៉ែត្រលេខ៩រហូតដល់ម៉ោងកើតហេតុជនរងគ្រោះបានចេញពីថ្វាយបង្គមនៅព្រះវិហាត្រឡប់ទៅផ្ទះវិញ​ខណះពេលដើរចេញពីព្រះវិហាបានបន្តិចប្រហែល២០ម៉ែត្រស្រាប់តែជនបង្កស្ទុះចេញពីក្រោយពីកន្លែងពួនដៃកាន់ដោយកាំបិតប៉័ងតោមកកាប់ក្បាលនិងស្មាខាងឆ្វេងស្តាំនិងដៃខាងស្តាំជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរភ្លាមៗនោះត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូយកទៅសង្គ្រោះមន្ទាន់នៅគ្លីនិកឯកជន(កែវការីណូ)នៅក្បែងកន្លែងកើតហេតុ។ក្រោយកើតហេតុជនបង្កបានរត់គេចខ្លួនបាត់ពីកន្លែនោះតែម្តង។

ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានសូមសំណូមពរទៅដល់សមត្ថកិច្ចឲ្យជួយស្រាវជ្រាវតាមចាប់ខ្លួនជនបង្កមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងពីព្រោះក្រោយពីជនបង្កធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងររួចហើយជនបង្កមិនបានរត់គេចខ្លួនទៅណាឆ្ងាយពីផ្ទះរបស់គេនោះទេគឺជនបង្កនៅដេកផ្ទះយ៉ាងរំភើយនិងដើរលេងពេញក្នុងភូមិធម្មតាធ្វើដូចគ្មានរឿងអីចឹង ៕ អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print