សុំប្តីទៅធ្វើការជាមួយមិនបានលេបថ្នាំ សម្លាប់សត្វល្អិតស្លាប់ចោលក្រុមគ្រួសារ

ចែករំលែក៖

ខេត្តព្រៃវែង ៖ វាជារឿងមួយគួរឲ្យហួស ចិត្តបំផុត ដែលស្ត្រីវ័យ២៥ឆ្នាំម្នាក់បានសម្រេចចិត្តធ្វើអត្តឃាត ដោយផឹកថ្នាំពុល (ថ្នាំសម្លាប់សត្វល្អិត) បណ្តាលឲ្យស្លាប់ ចោល​ក្រុមគ្រួសារ គ្រាន់តែសុំប្តីទៅធ្វើការ ជាមួយមិនបាន ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង ២០នាទីរសៀលថ្ងៃអង្គារ ១១កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃ ទី២៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិមានជ័យ ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ។

ស្ត្រីរងគ្រោះឈ្មោះ ស្រួយ ណារ៉េត អាយុ២៥ឆ្នាំ បានលេបថ្នាំប្រភេទប៉ែរមី ជា ថ្នាំសម្លាប់សត្វល្អិត ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុនឈានដល់ការធ្វើឃាតសម្លាប់ខ្លួនដោយ លេបថ្នាំសម្លាប់សត្វល្អិតនេះ ស្ត្រីរងគ្រោះ បានសុំប្តីរបស់ខ្លួនទៅធ្វើការជាមួយ ដើម្បីជួយរកប្រាក់កម្រៃខ្លះ ដោយ ខ្លាចប្តីលំបាក ។ ប៉ុន្តែបុរសជាប្តីបានឲ្យ ប្រពន្ធ (ជនរងគ្រោះ) នៅមើលផ្ទះសម្បែង នៅឯស្រុកមិនបាច់មកជាមួយទេ ។ ពេល ប្តីបាត់មួយ សន្ទុះ ស្ត្រីរងគ្រោះបានយកថ្នាំសម្លាប់សត្វល្អិតផឹកស្ទីរទាំងអស់ បណ្តាល ឲ្យប្រកាច់បែកពពុះមាត់ស្លាប់តែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ច និងពេទ្យ ជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើ កោសល្យវិច័យសពស្ត្រីរងគ្រោះ ទើបដឹង​ថា ស្លាប់ដោយការផឹកថ្នាំសម្លាប់សត្វល្អិត​មែន រួចប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print