គោយន្តកែច្នៃចុះអូរមានល្បឿនលឿន ក្រឡាប់ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ អ្នកបើកបរគោយន្តកែច្នៃម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុខណៈដែលកំពុងដឹកគ្រឿងផ្ទះល្បឿនលឿនហួសកំណត់ក្រឡាប់ដោយខ្លួនឯង។

ហេតុការណ៍គោយន្តកែឆ្នៃក្រឡាប់បណ្តាលឱ្យអ្នកបើកបរម្នាក់ស្លាប់នោះបានកើតឡើងនៅវេលា វេលាម៉ោង១១និង ៣០នាទី ថ្ងៃ ពុធ ១២ កើត ខែ ចេត្រឆ្នាំរកានព្វស័កព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែមីនាឆ្នាំ២០១៨នៅត្រង់ចំណុច អូរសឹងអ៉ិលលើផ្លូវលំក្រាលគ្រួសក្រហមក្នុងភូមិកាចាញឃុំល្បាំង២ស្រុកលំផាត់ ខេត្តរតនគិរី ។

លោកថេងចន្ធីអធិការស្រុកលំផាត់បានឱ្យដឹងថាគោយន្តកែច្នៃដឹកឈើរគ្រឿងផ្ទះបើកបរក្រឡាប់ខ្លួនឯងនោះមាន ទឹសដៅ ពីកើតទៅលិចបណ្តាលអោយមនុស្សស្លាប់ម្នាក់ ជាអ្នកបើកបរ ឈ្មោះ រវិង កិ ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិព្រៅ មុខរបរ កសិករមានទីលំនៅភូមិកាទៀងឃុំល្បាំង២ស្រុកលំផាត់ ខេត្តរតនគិរី (បានស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តងជាម្ចាស់រថយន្តកែច្នៃកើតហេតុនោះទៀតផង)។

មានអ្នករួមដំណើរ ម្នាក់់ ឈ្មោះ វិន កាំភុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិព្រៅមុខរបរកសិករមានទីលំនៅភូមិឃុំជាមួយគ្នាមិនបណ្តាលអោយរងរបួសឡើយ។

លោកបន្តថាដោយសារ បើកបរគោយន្តកែឆ្នៃនោះក្នងល្បឿនលឿនចុះអូរក៏ក្រឡាប់តែម្តង។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍ឃំុល្បាំង២ សហការជាមួយជំនាញអាធិការស្រុកបានចុះពិនិត្យដល់កន្លែងកើតហេតុ ។

ហើយបានប្រគល់សាកសពឱ្យសាច់ញ្ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ឯវត្ថុតាងគោយន្តកែឆ្នៃបានរកមធ្យោបាយអូសយកមករក្សាទុកនៅប៉ុស្តិ៍ល្បាំង២ បណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងតាមនិតិវិធីចរាចរណ៍ផ្លូវគោក៕ ដោយ:ជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print