នាវាផ្ទុកយន្ដហោះUSS Ronald Reagan របស់អាមេរិកជាមួយនឹងយន្ដ ហោះចម្បាំងរាប់រយគ្រឿងនឹងឆ្ពោះទៅ កាន់ដែនសមុទ្រចិនភាគខាងត្បូងជិត ប្រទេសម៉ាឡេស៊ី ដែលជាសញ្ញាប្រឈម មុខជាទ្រង់ទ្រាយធំរវាងអាមរិកនឹងចិន ។
សារព័ត៌មានAP បានផ្សាយថា រដ្ឋ មន្ដ្រីការពារជាតិអាមេរិកលោក Ashton Carter ព្រមទាំងរដ្ឋមន្ដ្រីការពារជាតិ ម៉ាឡេស៊ី បានបំពេញទស្សនកិច្ចនៅ លើនាវាផ្ទុកយន្ដហោះខាងលើនាថ្ងៃទី៥ ខែវិច្ឆិកា ពេលដែលនាវានោះធ្វើដំណើរ ឆ្លងកាត់នៅក្បែរប្រទេសម៉ាឡេស៊ី ។ មិន មានព័ត៌មានណាមួយផ្សាយថា នាវា ផ្ទុកយន្ដហោះខាងលើធ្វើដំណើរទៅកាន់ ទិសណានោះឡើយ ។ ប៉ុន្ដែប៉ុន្មានឆ្នាំចុង ក្រោយនេះនាវាផ្ទុកយន្ដហោះខាងលើតែង តែយាមល្បាតនៅដែនសមុទ្រចិនភាគ ខាងត្បូង ។
នៅក្នុងបទសម្ភាសន៍មួយលោកCarter បញ្ជាក់ថា ទាំងនោះមិនមានអ្វីថ្មីនោះ ឡើយ រាប់សិបឆ្នាំកន្លងមកវាបានកើត ឡើងដូចៗគ្នា ប៉ុន្ដែមានសកម្មភាព បង្កើតកោះសិប្បនិមិត្ដនឹងដាក់ពង្រាយ កម្លាំងទាហានជាទ្រង់ទ្រាយធំនៅដែន សមុទ្រចិនភាគខាងត្បូងទើបជារឿងថ្មី ។
កាលពីថ្ងៃទី៤ ខែវិច្ឆិកា លោក Carter ក៏បានរំលឹកឡើងវិញថា អាមេរិក នឹងរក្សាឱ្យមានសេរីភាពចរាចរណ៍នៅ ដែនសមុទ្រ និងស្នើឱ្យបញ្ចាប់សកម្ម ភាពលុបថ្មបង្កើតជាកោះរបស់ចិន ។
កាលពីថ្ងៃទី៣ វិច្ឆិកា ថ្នាក់រដ្ឋមន្ដ្រីនៃ ក្រសួងការពារជាតិរបស់ប្រទេសអាស៊ាន ទាំង១០ បានបើកកិច្ចប្រជុំក្នុងទីក្រុង គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ ក្រៅពី វត្ដមានរដ្ឋមន្ដ្រីការពារអាស៊ាន ក៏មាន វត្ដមានរដ្ឋមន្ដ្រីការពារជាតិអាមេរិក លោក អាស្ដុន កាទ័រ និងសមភាគីចិន លោក ចាង វ៉ានកាន ផងដែរ ។ លោក ការទ័រ និងលោក វ៉ានកាន បានឆ្លៀតបើក ជំនួបមួយទល់មួយដោយបាននិយាយច្រើន ពីបញ្ហាសមុទ្រចិនខាងត្បូងដែលចិនកំពុង មានជម្លោះជាមួយបណ្ដាប្រទេសអាស៊ាន មួយចំនួន ដូចជាវៀតណាម ឬហ្វីលីពីន ។ នាឱកាសនោះ លោក ការទ័រ បានឆ្លៀត ព្រមានលោក វ៉ានកាន ពីសិទ្ធិរបស់ អាមេរិកក្នុងការបន្ដបេសកកម្មនៅក្នុងសមុទ្រចិនខាងត្បូង ។
លោករដ្ឋមន្ដ្រីការពារជាតិអាមេរិកអាស្ដុន ការទ័រ បានព្រមានសមភាគី ចិនក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង ដោយសំអាងលើច្បាប់អន្ដរជាតិ ។ ច្បាប់ អន្ដរជាតិដែលលោករដ្ឋមន្ដ្រីការពារជាតិ អាមេរិក អាស្ដុន ការទ័រ បានបញ្ជាក់ថា មិនមែនជាច្បាប់កម្មសិទ្ធិផ្ដាច់មុខរបស់ប្រទេសណាមួយទេ តែជាច្បាប់សាកល ដែលប្រទេសទាំងអស់ក្នុងលោកត្រូវតែ គោរព ។ ត្រង់ចំណុចនេះ លោក ការទ័រ ចង់និយាយប្រាប់ចិនថា មានតំបន់ខ្លះ នៅក្នុងសមុទ្រចិនខាងត្បូងមិនមែនជា កម្មសិទ្ធិផ្ដាច់មុខតែម្នាក់ឯងរបស់ចិនទេ តែជាតំបន់សមុទ្រអន្ដរជាតិដែលជាកម្មសិទ្ធិរបស់ទាំងអស់គ្នា និងដែលទាំងអស់ គ្នាមានសិទ្ធិធ្វើដំណើរទៅកាន់ទីនោះ ដែលច្បាប់អន្ដរជាតិបានអនុញ្ញាត ។
លោក ការទ័រ បានព្រមានសមភាគី ចិនលោក វ៉ានកាន ចំៗថា អាមេរិកនឹង បន្ដបេសកកម្មរបស់ខ្លួនទៅកាន់សមុទ្រ ចិនខាងត្បូងនៅពេលណាក៏បាន និងនៅ កន្លែងណាក៏បាន ។ ប្រតិកម្មខ្លាំងៗរបស់ អាមេរិកពេលនេះបានធ្វើឡើង បន្ទាប់ ពីអាមេរិកបានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់សមុទ្រចិនខាងត្បូងក្បែរទីប្រជុំ កោះសិប្បនិមិត្ដដែលចិនបានសាងសង់ក្នុងសមុទ្រចិនខាងត្បូង ។ ជាចម្លើយតប វិញ លោករដ្ឋមន្ដ្រីការពារជាតិចិន ចាង វ៉ានកាន បានបញ្ជាក់ជាថ្មីម្ដងទៀតពី ជំហរមិនប្រែប្រួលរបស់ចិនដែលថា ទីប្រជុំកោះមានជម្លោះសព្វថ្ងៃជាកម្ម សិទ្ធិរបស់ចិន ព្រមទាំងបានសម្ដែងក្ដីមិន សប្បាយចិត្ដជាថ្មីចំពោះការដែលអាមេរិកបានបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រ ចិនខាងត្បូង ។
ដោយឡែក ចំពេលដែលលោករដ្ឋ មន្ដ្រីការពារជាតិអាមេរិក អាស្ដុន ការទ័រ ស្ថិតក្នុងប្រទេសម៉ាឡេស៊ី លោកមេ បញ្ជាការអាមេរិក ហារី ហារីស ទទួល បន្ទុកតំបន់ប៉ាស៊ីហ្វិកបានទៅបំពេញ ទស្សនកិច្ចក្នុងប្រទេសចិន ។ នៅក្នុងទីក្រុង ប៉េកាំង លោក ហារីស បានជួបសន្ទនា ជាមួយសមភាគីចិនលោក ហ្វាង ហ្វេង ហេ ។ នៅក្នុងជំនួបនោះ លោក ហារីស ក៏បានព្រមានលោក ហ្វេងហេ ពីសិទ្ធិ របស់អាមេរិកក្នុងការបន្ដបេសកកម្មនៅ ក្នុងសមុទ្រចិនខាងត្បូងដោយផ្អែកលើ ច្បាប់អន្ដរជាតិ ។ ចំណែកលោក ហ្វេងហេ ក៏បានបញ្ជាក់ពីជំហររបស់ចិនក្នុងការ ការពារបូរណភាពដែនដី និងថាលោក មានការសោកស្ដាយចំពោះការលើក ឡើងរបស់លោក ហារីស ដែលនាំឱ្យមាន ភាពល្អក់ កករនៅក្នុងកិច្ចសន្ទនា ។
ជម្លោះនៅសមុទ្រចិនខាងត្បូងទាក់ ទងនឹងទីប្រជុំកោះ Spratleys និង Para- cels គឺជាជម្លោះរវាងចិននឹងប្រទេស អាស៊ីក្នុងតំបន់ចំនួន៤ ដែលជាសមា ជិកអាស៊ាន គឺវៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងហ្វីលីពីន និងដែលប្រទេស អាស៊ីទាំង៤ នេះជាសម្ពន្ធមិត្ដរបស់ អាមេរិក ។ ដូច្នេះវាជារឿងមួយធម្មតាទេ ដែលអាមេរិកត្រូវតែលូកដៃចូលជួយ សម្ពន្ធមិត្ដរបស់ខ្លួន ។ តែក្នុងរយៈពេល ចុងក្រោយនេះគេសង្កេតឃើញអាមេរិកហាក់ដូចជាបានលូកដៃកាន់តែជ្រៅ ព្រម ទាំងបានបង្ហាញសាច់ដុំដាក់ចិនកាន់តែ ខ្លាំងឡើងៗ ។
អាចមានហេតុផលសំខាន់២ដែល អាមេរិកមិនអាចបន្ដឱបដៃមើលជម្លោះ នៅសមុទ្រចិនខាងត្បូងបាន ទី១ អាមេរិក ចង់ដណ្ដើមឥទ្ធិពលនៅក្នុងតំបន់ដែល ចិនកំពុងសោយរាជ្យ និងទី២ អាមេរិក និងប្រទេសពាក់ព័ន្ធបារម្ភខ្លាចចិនប្រើ កម្លាំងចូលកាន់កាប់តំបន់មួយដែលជាតំបន់យុទ្ធសាស្ដ្រផ្លូវសមុទ្រអន្ដរជាតិដ៏សំខាន់ ។ កន្លងមកចិនធ្លាប់បានបង្ហាញ ពីជំហរក្នុងការដោះស្រាយជម្លោះជាមួយ ប្រទេសពាក់ព័ន្ធជាលក្ខណៈទ្វេភាគី ។ តែ ប្រទេសទាំងនោះមិនព្រមដោយសំអាងថា ខ្លួនបានចាញ់ប្រៀបមហាយក្សចិនរួច បាត់ទៅហើយ ។
អ្វីដែលវៀតណាម ម៉ាឡេស៊ី ប្រ៊ុយ ណេ និងហ្វីលីពីនចង់បាន គឺដំណោះស្រាយ ជាលក្ខណៈអន្ដរជាតិក្នុងក្របខ័ណ្ឌអាស៊ាន ឬមួយក៏ក្របខ័ណ្ឌអង្គការសហប្រជាជាតិ ។ កន្លងមក និងដោយអាងអាមេរិក មាន ប្រទេសខ្លះបានចាត់វិធានការផ្ទាល់ខ្លួន ប្រឆាំងចិន ដូចជាហ្វីលីពីន បានប្ដឹងទៅ តុលាការអន្ដរជាតិឱ្យជួយធ្វើជាអាជ្ញា កណ្ដាល ។ ថ្មីៗនេះតុលាការអាជ្ញាកណ្ដាល អចិន្ដ្រៃយ៍នៅទីក្រុងឡាអេដែលជាស្ថានប័នអន្ដរជាតិបានប្រកាសឱ្យដឹងថា ខ្លួន មានសមត្ថភាពចាត់ការរឿងនេះ ។ តែ ចិនបានបដិសេធជាមុននូវរាល់សេចក្ដីសម្រេចរបស់ស្ថាប័នតុលាការអន្ដរជាតិ មួយនេះ ៕
ប្រែសម្រូល៖ ម៉ែវ សាធី